ព័ត៌មានសុខភាព

មនុស្សស្រី៦ប្រភេទ គួរជៀសឲ្យឆ្ងាយពីថ្នាំពន្យាកំណើត

ការប្រើប្រាស់ថ្នាំពន្យាកំណើត គឺជាវិធីសាស្ត្រដ៏ពេញនិយមបំផុតសម្រាប់គូស្នេហ៍ដែលមិនទាន់ចង់បានកូន។ តែទោះជាយ៉ាងណា ក្រុមស្ត្រីមួយចំនួនមិនគួរប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ហើយអាចអត់កូនប្រើក៏មានដែរ។ ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សទាំង ៦ក្រុម ដូចខាងក្រោមនេះ គួរពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ មុនពេលប្រើប្រាស់ថ្នាំពន្យាកំណើត៖

ស្ត្រីដែលមានអាយុលើស ៤០ឆ្នាំ
ក្រុមស្ត្រីដែលមានអាយុលើស ៤០ឆ្នាំ ប្រសិនបើប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតរយ:ពេលយូរ អាចបណ្តោលឲ្យកើតមានជំងឺគ្រោះក្នុងថង់ទឹកប្រមាត់ ឬនាំឲ្យមានសម្ពាធឈាមខ្ពស់។

បើយោងតាមក្រសួងសុខាភិបាល សហរដ្ឋអាមេរិក បានឲ្យដឹងថា ថ្នាំពន្យាកំណើតអាចធ្វើឲ្យខូចថ្លើម និងប៉ះពាល់ដល់ការបញ្ចេញទឹកប្រម៉ាត់។ មិនតែប៉ុណ្ណោះកូឡេស្តេរ៉ុលនៅក្នុងប្រមាត់នឹងកើនឡើង ខណ:ដែលចលនារបស់ប្រមាត់មានការចុះថយ ហើយទីបំផុតនឹងបង្កទៅជាក្រួសដោយមិនដឹងខ្លួន។

ស្ត្រីមករដូវតិច
ចំពោះក្រុមស្ត្រីប្រភេទនេះ ប្រសិនបើប្រើថ្នាំគ្រាប់ពន្យាកំណើតរយ:ពេលយូរ ងាយនឹងបង្កឲ្យកើតមានដុះឬស្សនៅក្នុងភ្នាសនៃស្បូន ហើយបណ្តោលឲ្យស៊ុតមានភ្នាសស្តើងមិនអាចបង្កកំណើតបានឡើយ។

ស្ត្រីកំពុងបំបៅដោះកូន
អ្នកម្តាយដែលកំពុងតែបំបៅដោះកូន មិនគួរប្រើប្រាស់ថ្នាំពន្យាកំណើតនោះឡើយ។ ថ្វីបើវាមិនបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ ក៏ប៉ុន្តែមនុស្សមួយចំនួនអាចទទួលការរំខានដោយសារតែអាការចង្អោរ ឈឺក្បាល វិលមុខ ហូរឈាមតាមទ្វារមាស កកឈាម… សូម្បីតែការមានកូនក៏ជួបផលលំបាកដែលប្រសិនបើប្រើហួសកម្រិត។

ស្ត្រីដែលមានជំងឺរលាកថ្លើម និងតម្រងនោម
នៅពេលប្រើថ្នាំពន្យាកំណើត វាត្រូវចែកចាយទៅក្នុងថ្លើម បន្ទាប់មកបញ្ចេញតាមត្រងនោម ដែលធ្វើឲ្យសរីរាង្គទាំងពីរនេះត្រូវទទួលរងនូវបន្ទុកធ្ងន់។ ក្នុងករណីអ្នកជំងឺជាសះស្បើយពីជំងឺរលាកថ្លើម និងតម្រងនោមទាំងស្រុង អាចប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតធម្មតាបាន។

ស្ត្រីមានសម្ពាធឈាមខ្ពស់
អ្នកដែលមានសម្ពាធឈាមមធ្យម ឬខ្ពស់ដោយសារតែជំងឺតម្រងនោម មិនគួរប្រើថ្នាំពន្យាកំណើតឡើយ។ ក្នុងករណីអ្នកដែលមានសម្ពាឈាមមធ្យម ប្រសិនបើចង់ប្រើប្រាស់ថ្នាំពន្យាកំណើត គួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់។

ក្នុងអំឡុងពេលប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត ប្រសិនបើមានសម្ពាធឈាមកើនឡើង គួរតែបញ្ឈប់ការទទួលទានភ្លាម។

ស្ត្រីដែលមានជំងឺទឹកនោមផ្អែម
បន្ទាប់ពីការប្រើប្រាស់ថ្នាំពន្យាកំណើតកម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងបន្តិច ហើយហានិភ័យនៃជំងឺទឹកនោមផ្អែមក៏អាចកើតមានដែរ។ ជាពិសេសសម្រាប់ស្ត្រីដែលកំពុងតែកើតជំងឺទឹកនោមផ្អែម គួរតែជៀសឲ្យឆ្ងាយពីថ្នាំគ្រាប់ពន្យាកំណើត៕

ប្រភព៖ soha

មតិយោបល់