អយស្ទ័រ គឺជាអាហារមួយប្រភេទដ៏ពេញនិមយខ្លាំងបំផុតសម្រាប់មនុស្សមួយចំនួនធំ ព្រោះវាមានរសជាតិឆ្ងាញ់ ជំនួយកម្លាំង និងជួយឲ្យរាងកាយទាំងមូលមានសុខភាពល្អ។ តែនេះគ្រាន់តែជាអត្ថប្រយោជន៍មួយផ្នែកតូចតែប៉ុណ្ណោះ បើយោងតាមគេហទំព័រ pinoyhealthguide បានចុះផ្សាយថា ការទទួលទានអយស្ទ័រ ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ៩យ៉ាង ដែលគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានអយស្ទ័រៈ
- ជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យមានភាពរឹងមាំ
- រក្សាបេះដូងឲ្យមានសុខភាពល្អ
- ធ្វើឲ្យប្រសើរឡើងនូវមុខងារខួរក្បាល
- ជួយឲ្យភ្នែកភ្លឺច្បាស់ និងជៀសផុតពីជំងឺផ្សេងៗ
- ជំរុញឲ្យប្រព័ន្ធឈាម និងសរសៃឈាមមានសុខភាពល្អ
- ជួយថែរក្សាស្បែកឲ្យមានភាពស្រស់ស្អាត
- បង្កើនថាមពល
- ជួយជំរុញឲ្យឆ្អឹងមានភាពរឹងមាំ
- បង្កើនសមត្ថភាពផ្លូវភេទឲ្យខ្លាំងបានយូរ
អត្ថប្រយោជន៍ទាំងអស់នេះហើយ ដែលអ្នកគួរតែគិតឡើងវិញមុននឹងបដិសេធចំពោះការទទួលទានអយស្ទ័រ៕
មតិយោបល់