ភ្លាមៗនៅពេលដែលទារកកើតមកសភាវគតិពីធម្មជាតិរបស់ពួកគេ គឺទាររកដោះម្តាយដើម្បីបៅតែម្តង។ ហេតុនេះហើយទើបគ្រូពេទ្យ តែងតែដាក់ទារកទើបនឹងកើតនៅលើទ្រូងម្តាយដោយផ្ទាល់ ដោយគ្មានការស្លៀកពាក់អ្វីទាំងអស់។ ការធ្វើបែបនេះមិនត្រឹមតែអាចឲ្យទារកងាយស្រួលក្នុងការបៅដោះនោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងសម្រាប់សុខភាព។

ការដាក់ទារកឲ្យបៅដោះនៅលើទ្រូងម្តាយដោយផ្ទាល់ក្នុងពេលមួយម៉ោងដំបូង អាចទទួលបានអត្ថប្រយោជន៍ដូចជា៖
- ជួយផ្តល់ស្ថេរភាពសីតុណ្ហភាពទារក
- រក្សាអត្រាផ្លូវដង្ហើម
- រក្សាកម្រិតជាតិស្ករក្នុងឈាម
- ជួយជំរុញឲ្យខួរក្បាលមានការអភិវឌ្ឍបានល្អ
- អាចជួយកសាងទំនាក់ទំនងរវាងអ្នកម្តាយ និងទារកឲ្យកាន់តែស្និតស្នាល
- ទារកទទួលបានសារធាតុចិញ្ចឹមច្រើន
- ជួយកសាងរាងកាយឲ្យរឹងមាំឈ្នេះជំងឺផ្សេងៗ (ឬគេចាត់ទុកជាថ្នាំបង្ការរោគលើកទីមួយសម្រាប់ទារក)
- ជួយបង្ការបញ្ហាអាឡែកស៊ី និងការបង្ករោគ
- ជួយសម្អាតលាមកដំបូង
- ជួយកាត់បន្ថយជំងឺលើសឈាម…
ដូច្នេះហើយ ទើបការបំបៅដោះម្តាយក្រោយពេលកើតមកមួយម៉ោងដំបូងត្រូវបានគេចាត់ទុកជារឿងដ៏សំខាន់បំផុត បើទោះបីជាអ្នកម្តាយដែលសម្រាលកូនដោយធម្មជាតិ ឬដោយវិធីវះកាត់ក៏ដោយ៕

ប្រភព៖ pregnancyvideo
មតិយោបល់