ព័ត៌មានសុខភាព

អស្ចារ្យមែន! គ្រាន់តែក្តាប់ដៃ អាចកាត់បន្ថយសម្ពាធឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល

តើអ្នកជឿទេ គ្រាន់តែក្តាប់ដៃអាចកាត់បន្ថយសម្ពាធឈាម និងការពារជំងឺដាច់សរសៃឈាមខួរក្បាល? ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ McMaster នៅប្រទេសកាណាដា បានរកឃើញទម្រង់ធ្វើលំហាត់ប្រាណថ្មីមួយបែប ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់អ្នកជំងឺសម្ពាធឈាមឡើងខ្ពស់នៅទូទាំងពិភពលោក នោះគឺ ការក្តាប់ដៃដោយប្រើកម្លាំង ៣០ភាគរយ តែប៉ុណ្ណោះ។ វិធីក្តាប់ដៃបែបនេះ ធ្វើឲ្យសាច់ដុំគៀបសរសៃឈាមចុះឡើងៗ ប្រៀបដូចជាការម៉ាស្សាឲ្យឈាមរត់បានស្រួល ហើយជួយពង្រីកសរសៃឈាមមិនឲ្យកកស្ទះថែមទៀត។

របៀបអនុវត្តលំហាត់ប្រាណបែបថ្មីៈ
១.ដំបូងអ្នកត្រូវយកកន្សែង មូរឲ្យបានធំប្រហែលជាប៉ុនកដៃ។
២.បន្ទាប់មក ដាក់នៅលើបាតដៃខាងឆ្វេង ឬខាងស្តាំ ហើយប្រើកម្លាំងក្តាប់ប្រហែលជា ៣០ភាគរយ។
៣.ធ្វើចលនាក្តាប់ពន្លាៗ ឲ្យបាន២នាទី រួចសម្រាក១នាទីសិន។
៤.អនុវត្តឲ្យបាន២ទៅ៣ដង ទើបប្តូរទៅដៃម្ខាងទៀត ដោយអនុវត្តសកម្មភាពដដែលៗ។
៥.សូមធ្វើការអនុវត្តយ៉ាងតិចបំផុតមួយសប្តាហ៍ឲ្យបាន ៣ដង ឬរាល់ថ្ងៃ គឺកាន់តែល្អ។

ក្រៅពីអនុវត្តតាមវិធីខាងលើនេះ អ្នកគួរតែជៀសវាងអាហារប្រៃ និងទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕

ប្រភពៈ rak sukapap

មតិយោបល់