បើយោងតាមអ្នកជំនាញបានបង្ហាញថា នៅពេលដែលថ្លើមមានជំងឺ ឬមានជាតិពុលច្រើនលើសកម្រិត វានឹងបញ្ហាសញ្ញាព្រមានមួយចំនួន នៅលើក្រចក។ ហេតុនេះហើយ អ្នកគ្រប់គ្នាគួរតែមានការប្រុងប្រយ័ត្ន ប្រសិនបើឃើញរោគសញ្ញាខុសប្រក្រតីទាំង ៣ចំណុចនេះ នៅលើក្រចក។
១.ក្រចកមានស្នាមឆូតបញ្ឈរ
ប្រសិនបើអ្នកសង្កេតឃើញក្រចក មានស្នាមឆូតបញ្ឈរត្រង់ គឺជាសញ្ញាមួយដែលបង្ហាញថា មុខងារនៃថ្លើមរបស់អ្នក កំពុងតែប្រមូលផ្តុំទៅដោយជាតិពុល ឬមុខងារបំលែងថាមពលពីចំណីអាហារ ដំណើរការលែងមានប្រសិទ្ធភាព។
២.ក្រចកមានស្នាមផ្តេកពណ៌ស ឬអ្នកខ្លះហៅថាផ្តាក្រចក
នេះអាចជាសញ្ញាព្រមាននៃជំងឺថ្លើមដំណាក់កាលដំបូង តែប្រសិនបើ វារីកចម្រើនទៅជាជំងឺក្រិនថ្លើម ក្រចកនឹងលេចស្នាមពណ៌សកាន់តែខ្លាំងភ្ជាប់ពីក្រចកម្ខាងដល់ម្ខាងទៀត។
មិនតែប៉ុណ្ណោះ ក្រចករបស់អ្នកមិនត្រឹមតែក្លាយទៅជាពណ៌សស្លេកនោះទេ វាអាចមើលទៅហាក់ដូចជាគ្មានឈាមរត់ទៅដល់ ហើយរឹងថែមទៀត។
៣.ក្រចកពណ៌ត្នោត
នៅពេលដែលក្រចក របស់អ្នកលេចចេញពណ៌ត្នោតភ្លាមៗ ដោយគ្មានការត្រូវរបួស ឬប៉ះទង្គិចអ្វីសោះ វាអាចជាសញ្ញានៃជំងឺរលោកថ្លើម។
ជំងឺរលាកថ្លើម អាចបំផ្លាញដល់កោសិកាថ្លើម ដែលធ្វើឲ្យកោសិកាខ្លាញ់កើនឡើងក្នុងពេលតែមួយ។ លទ្ធផលក្រចក របស់អ្នកនឹងប្រែទៅជាពណ៌ត្នោត ដោយសារតែការបញ្ចេញរបស់កោសិកាថ្លើមដែលខូចខាត។
យកល្អ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមិនប្រក្រតីណាមួយ ដូចដែលបានបង្ហាញពីខាងលើ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗ៕
ដកស្រង់ពី៖ soha
មតិយោបល់