មនុស្សស្ទើរតែគ្រប់គ្នាប្រាកដជាដឹងហើយថា ផ្លែក្រូចឆ្មារមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ព្រោះវាសំបូរទៅដោយជាតិវិតាមីន C B សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន ផូស្វ័រ ជាតិស្ករ និងប៉ូតាស្យ៉ូម ដែលមនុស្សត្រូវការបំផុត សម្រាប់កម្ចាត់ជាតិពុល និងព្យាបាលជំងឺក្នុងរាងកាយ។ ហេតុនេះហើយប្រសិនបើអ្នកអាចដាំទឹកឲ្យពុះ ហើយទុកវាឲ្យត្រជាក់បន្តិច រួចច្របាច់ក្រូចឆ្មារ១ផ្លែ ដើម្បីទទួលទានជារៀងរាល់ព្រឹក នោះអ្នកនឹងអាចការពារ និងព្យាបាលខ្លួន ពីបញ្ហាទាំង៦យ៉ាង ដូចខាងក្រោមនេះ៖
១.ជំងឺគ្រួសក្នុងតម្រងនោម និងថង់ប្រមាត់
ជាតិប៉ូតាស្យ៉ូមក្នុងក្រូចសឆ្មារ គឺជាសារធាតុរ៉ែដែលអាចជួយបង្កើនកម្រិតជាតិអាស៊ីតល្អ ក្នុងទឹកនោម ដើម្បីបំបែកគួ្រសក្នុងតម្រងនោម ហើយទប់ស្កាត់ការការកកើតសារជាតិអូសាឡាត ដែលជាអ្នកបង្កើតគ្រួសក្នុងតម្រងនោម។ ម្យ៉ាងទៀត ការផឹកទឹកក្រូចឆ្មារក្រោយពេលបាយថ្ងៃត្រង់ ក៏អាចកម្ចាត់គ្រួសក្នុងថង់ប្រមាត់ផងដែរ។
២.ឈឺក្បាល ក្រោយសេពគ្រឿង
ផឹកទឹកក្រូចឆ្មារ មុនពេលសេពគ្រឿងស្រវឹង ដើម្បីការពារការឈឺក្បាលនៅពេលក្រោកពីគេង។
៣.ប្រព័ន្ធភាពស៊ាំ
ក្រូចឆ្មារ ជាប្រភពផ្តល់ថាមពលដ៏ធំមួយ សម្រាប់ប្រព័ន្ធការពាររាងកាយរបស់មនុស្សក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងនានា។
៤.គ្រុនផ្តាសាយ
ជាតិវិតាមីន C ដែលមានក្នុងក្រូចឆ្មារ ជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ដែលពូកែខាងកម្ចាត់ជំងឺគ្រុនក្តៅ និងផ្តាសាយ។
៥.ជំងឺរលាកពោះវៀនធំ
ជំងឺរលាកពោះវៀនធំកើតឡើងដោយសារ ការខ្វះកម្រិតអាស៊ីត និងអាល់កាឡាំងនៅក្នុងរាងកាយ ហើយស្ថានភាពនេះ អាចត្រូវបានព្យាបាលដោយការផឹកទឹកក្រូចឆ្មាមួយកែវឲ្យទៀងទាត់ ព្រោះវានឹងមានរក្សាតុល្យភាពកម្រិត pH ក្នុងរាងកាយ និងកាត់បន្ថយជាតិអាស៊ីតក្នុងឈាមរបស់អ្នក។
៦.ហើម និងការឈឺសន្លាក់
ទឹកក្រូចឆ្មារ អាចជួយកាត់បន្ថយជាតិអាស៊ីតអ៊ុយរីក ក្នុងសន្លាក់នៃរាងកាយមនុស្ស ហើយការពារការហើម និងឈឺចាប់ យ៉ាងមានប្រសិទ្ធិភាព។
មួយវិញទៀត ក្រៅពីការផឹកទឹកក្រូចឆ្មារ លោកអ្នកក៏អាចយកវាមកលាងមុខ ដើម្បីកម្ចាត់មុនលើផ្ទៃមុខ ហើយថែមទាំងបង្កើនគុណភាពស្បែក ព្រោះអាចកាត់បន្ថយកម្រិតជាតិអាស៊ីតមិនល្អ ដែលបង្ករជាបញ្ហារមុនលើផ្ទៃមុខ៕
មតិយោបល់