ព័ត៌មានសុខភាព

៣គន្លឹះដ៏សាមញ្ញា ធ្មេញសុទ្ធស្នឹមនឹងប្រែជាសស្អាតដូចទើបនឹងដុះថ្មី

ស្នឹមពណ៌លឿងនៅជាប់លើធ្មេញ កើតឡើងដោយសារតែការមិនបានដុសធ្មេញឲ្យត្រឹមត្រូវ ក្រោយពេលទទួលទានអាហាររួច។ ប្រសិនបើអ្នកទុករយៈពេល ២០នាទី ជាតិស្ករ និងកំទេសកំទីដែលសល់ពីចំណីអាហារ ចាប់ផ្តើមតោចជាប់ស្អិតតែម្តង។ ទោះបីជាបញ្ហានេះហាក់ដូចជាមិនបង្កគ្រោះថ្នាក់ដល់សុខភាពក៏ដោយ ប៉ុន្តែវាអាចបង្កឲ្យធ្មេញពុក នឹងជាក្តីអាម៉ាស់មួយនៅពេលអ្នកញញឹម។

ដូច្នេះ ប្រសិនបើអ្នកចង់ធ្មេញមានសុខភាពល្អ នឹងត្រលប់មកសស្អាតដូចទើបនឹងដុះថ្មី សូមអនុវត្តគន្លឹះសាមញ្ញៗដូចខាងក្រោម៖

ម្សៅសូដា
ម្សៅសូដា ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងអំបិលបន្តិចឲ្យសព្វល្អ។ បន្ទាប់មកជ្រលក់ច្រាសក្នុងទឹកឲ្យសើម ទើបយកមកផ្តិតនៅលើល្បាយនេះ។ ចុងក្រោយដុសធ្មេញរបស់អ្នក ដូចធម្មតាជារៀងរាងល់ថ្ងៃ។

សំបកក្រូចពណ៌លឿង
បន្ទាប់ពីញ៉ាំក្រូចហើយ កុំប្រញាប់បោះសំបកចោលឲ្យសោះ ព្រោះវាអាចជួយសម្អាតធ្មេញឲ្យសស្អាតបាន។ អ្នកគ្រាន់តែយកសំបកក្រូច ត្រដុសនៅលើធ្មេញឲ្យសព្វ រួចខ្ពុរមាត់ជាមួយនឹងទឹកធម្មតា ការធ្វើបែបនេះរាល់ថ្ងៃអាចជួយកម្ចាត់ស្នឹមនៅលើធ្មេញ និងប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សេងៗ។

គ្រប់ល្ង
មធ្យាបាយងាយបំផុតក្នុងការកម្ចាត់ស្នឹមនៅលើធ្មេញ គឺការទំពារគ្រាប់ល្ងមួយក្តាប់។ អ្នកត្រូវទំពាររយៈពេល ២ទៅ៣នាទី ហើយស្តោះចេញមកវិញ។ បន្ទាប់ពីទំពារអស់ហើយ អ្នកត្រូវប្រើច្រាស់ស្ងួត មកសម្អាតបំណែកដែលនៅសល់ ហើយសូម្បីតែស្នឹមក៏ជ្រះអស់ដែរ៕

មតិយោបល់