ព័ត៌មានជាតិ

ពុទ្ធោ! ខឹងប្រពន្ធកូន ហាមមិនឲ្យទៅការគេ បែរជារត់មកចង.ក

បាត់ដំបងៈ លោកអធិការស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានករណីបុេសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ករណីនេះកើតឡើងនៅម៉ោង៩និង៥៧នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បាលដំរី ភូមិដីល្អ ឃំុអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

អ្នកដែលស្លាប់មានឈ្មោះ ពូក ក្រឹម ភេទប្រុស អាយុ៥៧ឆ្នាំ។ ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខឹងប្រពន្ធ និងកូន មិនឲ្យទៅហូបការគេនៅឃំុបួរ ព្រោះជនរងគ្រោះស្រវឹងស្រាជាប្រចាំ ប្រពន្ធកូនខ្លាចខ្មាស់គេមិនឲ្យទៅចូលរួម ធ្វើឲ្យជនរងគ្រោះខឹង ក៏ទៅចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តង៕

មតិយោបល់