ក្រៅពីគ្រឿងទេសដ៏ឆ្ងាញ់ពិសារ ខ្ញីត្រូវបានគេចាត់ទុកថា ជាឱសថធម្មជាតិដ៏ពូកែសម្រាប់ព្យាបាលជំងឺផ្សេងៗ។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ខ្ញីមានសមត្ថភាពព្យាបាលជំងឺមហារីកមួយចំនួនបាន។
បើយោងតាមទស្សនាវដ្តី Toxicology and Food Chemistry ខ្ញីមានផ្ទុកសារធាតុពីរយ៉ាងគេឲ្យឈ្មោះថា gingerols និង paradoles ដែលអាចជួយការពារការកើតជំងឺមហារីក។ ប៉ុន្តែអ្នកវិទ្យសាស្ត្របានបង្ហាញថា វាមានសមត្ថភាពព្យាបាលជំងឺមហារីកជាង ការប្រើគីមីថែមទៀត។
ខ្ញីអាចបំផ្លាញ់ជំងឺមហារីកពោះវៀនធំ
នៅក្នុងសន្និសីទកាសែតនៃការស្រាវជ្រាវកាលពីឆ្នាំ ២០០៣ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ខ្ញីមានប្រសិទ្ធិភាពការពារជំងឺមហារីកពោះវៀនធំ។ មិនតែប៉ុណ្ណោះ មានការសិក្សាជាច្រើនទៀតបានបញ្ជាក់ដូចគ្នានេះ។
កាសែត Nutrition បានចេញផ្សាយកាលពីឆ្នាំ ២០១៥ បានបង្ហាញដែរថា មិនត្រឹមតែអាចការការពារជំងឺមហារីកពោះវៀនធំបាននោះទេ ខ្ញីក៏អាចព្យាបាលកោសិកាមហារីកពោះវៀនធំផងដែរ។
ព្យាបាលជំងឺមហារីកក្រពេញអូវែ
តាមការសិក្សាមួយបានរកឃើញថា ខ្ញីជាគ្រឿងផ្សំដ៏សកម្ម ហើយមានគុណសម្បត្តិប្រឆាំងនឹងការអភិវឌ្ឍនៃជំងឺមហារីក។
លើសពីនេះទៅទៀត ការពិសោធន៍វិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Michigan ដែលបានធ្វើឡើងដោយសមាគមស្រាវជ្រាវជំងឺអាមេរិកបង្ហាញថា ខ្ញីមានប្រសិទ្ធភាពប្រឆាំងនឹងកោសិកាមហារីកក្រពេញអូវែខ្លាំងបំផុត ដោយមិនចាំបាច់ប្រើសារធាតុគីមី។
សម្លាប់កោសិកាមហារីកក្រពេញប្រូស្តាត
បើយោងតាមទស្សនាវដ្តី អង់គ្លេស បានចេញផ្សាយការសិក្សាមួយផ្សេងទៀតបានបង្ហាញថា ខ្ញីមានសមត្ថភាពបំផ្លាញ់កំណើននៃកោសិកាមហារីកក្រពេញប្រូស្តាត។
ខ្ញីអាចជួយកាត់បន្ថយការលូតលាស់របស់សាច់ដុំមហារីកជាង ៥៦% ហើយមិនប៉ះពាល់ដល់កោសិកាដែលមានសុខភាពល្អនៅក្នុងរាងកាយឡើង។
ការសិក្សាជាច្រើនបង្ហាញបង្ហាញភស្តុតាងថា ខ្ញីមានប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងប្រភេទនៃជំងឺមហារីក និងបំផ្លាញកោសិកាមហារីកពោះវៀនធំ, ក្រពេញប្រូស្តាត និងក្រពេញអូវែ។
ប៉ុន្តែអ្វីដែលល្អបំផុត គឺវាមិនបង្កឲ្យមានផលប៉ះពាល់ ហើយបំផ្លាញ់តែកោសិកាមហារីកដែលបង្កឲ្យមានផលប៉ះពាល់ប៉ុណ្ណោះ។ នេះមានន័យថា ការព្យាបាលជំងឺមហារីកតាមបែបធម្មជាតិនេះ មិនបំពុលដល់រាងកាយ និងធ្វើឲ្យប្រសើរឡើងដល់សុខភាព។
តាមការផ្តល់អនុសាសន៍ អ្នកគួរតែទទួលទានខ្ញី ៤ក្រាមក្នុងមួយថ្ងៃ ខណៈដែលស្ត្រីមានផ្ទៃពោះមិនគួរច្រើនជាង ១មីលីក្រាមឡើង។
ដូច្នេះអ្នកគួរតែយកខ្ញីធ្វើជាបរបអាហារជាប្រចាំថ្ងៃ តែកុំភ្លេចធ្វើលំហាត់ប្រាណផង ដើម្បីជួយរក្សាសុខភាពឲ្យកាន់តែប្រសើរ៕
មតិយោបល់