តើសុភាពនារីទាំងឡាយ កំពុងតែជួបបញ្ហាសក់ខូចមែនទេ? តើអ្នកកំពុងតែស្វែងរកវិធីកដោះស្រាយមែនទេ? បើដូច្នេះមែន មិនចាំបាច់ទៅរកផលិតផលឯណាឆ្ងាយនោះទេ អ្នកគ្រាន់តែប្រើធាតុផ្សំងាយៗតែប៉ុណ្ណោះ សក់នឹងប្រែមានសុខភាពល្អឡើងវិញយ៉ាងឆាប់រហ័ស។ ខាងក្រោមនេះ គឺជារបៀបបង្កើតរូបមន្តដោយខ្លួនឯង ដើម្បីបញ្ឈប់បញ្ហាសក់ខូច៖
ធាតុផ្សំ៖
- ស្រាបៀរកន្លះពែង
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
- ស៊ុតមាន់ ១គ្រាប់ (គោះយកសំបកចេញ)
- ចេកទុំ ១ផ្លែ (បកសំបកចេញ)
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នា ឲ្យល្បាយទៅជាល្បាយសាច់មួយ។
២.ចាប់ផ្តើមលាបឲ្យសព្វពីគល់ ដល់ចុងសក់។
៣.បន្ទាប់មកប្រើថង់គ្របសក់ គ្របឲ្យជិតប្រហែលជា ១ទៅ ២ម៉ោង។
៤.ចុងក្រោយ ត្រូវលាងសម្អាតចេញដោយប្រើសាប៊ូកក់សក់ ដែលអ្នកប្រើប្រចាំថ្ងៃ។
៥.ក្នុងមួយសប្តាហ៍អនុវត្តឲ្យបាន ២ដង។
វិធីមួយនេះ មិនត្រឹមតែអាចជួយជំរុញឲ្យសក់ដុះលូតលាស់លឿន និងព្យាបាលសក់ខូចប៉ុណ្ណោះទេ វាថែមទាំងអាចជួយកាត់បន្ថយសក់ជ្រុះថែមទៀត៕
ដកស្រង់ពី៖ boldsky
មតិយោបល់