ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ជួយលាងឈាមឲ្យមានសុខភាពល្អ

តើអ្នកដឹងទេ? រាងកាយក៏មានតួនាទីលាងសម្អាតឈាមដោយខ្លួនឯងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះជាតិពុលមានស្ទើរតែគ្រប់ទីកន្លែង បូករួមទាំងចំណីអាហារដែលអ្នកទទួលទានរាល់ថ្ងៃផងដែរ នេះហើយជាកត្តាដែលនាំឲ្យមុខងាររបស់រាងកាយពុំមានលទ្ធិភាពសម្អាតជាតិពុលអស់ឡើយ។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានុចះផ្សាយថា ដើម្បីសម្អាតឈាមឲ្យមានសុខភាពល្អ អ្នកគួរតែព្យាយាមទទួលទានអាហារធម្មជាតិ ៥យ៉ាង។

ស្តៅ
រុក្ខជាតិមួយមុខនេះ ថ្វីបើមានរសជាតិល្វីងបន្តិក៏ពិតមែន ប៉ុន្តែវាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការបន្សុទ្ធឈាម។ លើសពីនេះ ស្តៅ ក៏មានមុខងារ ប្រឆាំងនឹងវីរុស សម្លាប់មេរោគ ប្រឆាំងរោគផ្សិត ព្រមទាំងប្រឆាំងនឹងការរលាកថែមទៀត។ អ្នកគ្រាន់តែឧស្សាហ៍ទទួលទានត្រួយស្តៅឲ្យបានញឹកញាប់ នោះជាតិពុលនៅក្នុងឈាមរបស់អ្នកនឹងត្រូវបានសម្អាត។

ក្រូចឆ្មា
ទឹកក្រូចឆ្មា ពិតជាមានប្រសិទ្ធភាពសម្អាតជាតិពុលក្នុងឈាមយ៉ាងពូកែ ប្រសិនបើអ្នកលាយទឹកក្រូចឆ្មា និងទឹកឃ្មុំមួយស្លាបព្រាបាយ ទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ ហើយទទួលទានទាំងពោះទទេជារៀងរាល់ព្រឹក។ ជាពិសេស វាក៏អាចជួយកម្ចាត់ជាតិពុលចេញពីក្នុងថ្លើមបានផងដែរ។

រមៀត
រមៀត គឺជាឱសថធម្មជាតិដែលអាចជួយសម្អាតសរសៃឈាម និងជួយបង្កើនចរាចរឈាមឲ្យដំណើរការបានល្អ។ ជាពិសេស ការបន្សុទ្ធជាតិពុលចេញពីក្នុងឈាមតែម្តង។

ផ្លែប៉ោម
សារធាតុសំខាន់ៗជាច្រើន ជាពិសេសជាតិសរសៃ ដែលមាននៅក្នុងផ្លែប៉ោម អាចជួយបណ្តេញជាតិពុលចេញពីក្នុងរាងកាយ ព្រមទាំងសម្អាតឈាមផងដែរ។ ដូច្នេះ អ្នកគួរតែទទួលទានផ្លែប៉ោមមួយថ្ងៃឲ្យបានមួយផ្លែ។

ខ្ទឹមស
ការទទួលទានខ្ទឹមសឆៅមួយកំពឹសជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រោកពីគេងភ្លាម វាអាចជួយបន្សុទ្ធឈាម សម្អាតសរសៃឈាម ព្រមទាំងបណ្តែញជាតិពុលនៅក្នុងថ្លើម។ ប៉ុន្តែ សម្រាប់អ្នកដែលកើតជំងឺក្រពះគួរតែជៀសវាង។

ចំណាំ៖ ទន្ទឹមនឹងនេះផងដែរ អ្នកគួរតែឈប់ជក់បារី និងទទួលទានគ្រឿងស្រវឹង ព្រោះរបស់ទាំងពីរមុខនេះ ជាដើមហេតុធ្វើឲ្យជាតិពុលក្នុងឈាមកើនឡើងកាន់តែច្រើន៕

មតិយោបល់