មីយ៉ាន់ម៉ាៈ បន្ទាប់ពីការប្រកាសលាលែងតំណែង របស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw មេដឹកនាំថ្មីត្រូវបានគេដឹងថា អាចនឹងត្រូវជ្រើសតាំងនៅក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខទៀត។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅទី២១ ខែមីនា ឆ្នាំ២០១៨។
លោក Htin Kyaw ជាមនុស្សជំនិតបំផុតរបស់លោកស្រី Aung San Suu Kyi ដែលបានស្បថឡើងកាន់តំណែង ជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគណបក្ស NLD បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៥កន្លងទៅ។
សូមជំរាបថា មូលហេតុនាំឲ្យលោក Htin Kyaw វ័យ ៧១ឆ្នាំរូបនេះ សម្រេចចុះចេញពីតំណែង គឺទំនងជាអាចមានបញ្ហាសុខភាព ខណៈលោក បានបញ្ជាក់ថា ចង់មានពេលសម្រាកផ្ទាល់ខ្លួន៕
មតិយោបល់