ព័ត៌មានសុខភាព

មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺមហារីក បើដឹងហើយត្រូវកែខ្លួនឲ្យទាន់ពេល

យោងតាមរបាយការណ៍របស់សហគមន៍ជំងឺមហារីក អាមេរិក បានឲ្យដឹងថា ជំងឺមហារីក គឺជាមូលហេតុឈានមុខគេលំដាប់ទី២ ក្នុងការសម្លាប់មនុស្ស នៅសហរដ្ឋអាមេរិក ហើយកាលពីឆ្នាំ ២០១៧ មានមនុស្សប្រហែលជា ១,៧លាននាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីក និងស្លាប់ ៦០០,០០០នាក់។ សូមចាំថា អ្នកដែលមានជំងឺមហារីកធ្ងន់ធ្ងរហើយ អាចរស់បានរយៈពេលត្រឹមតែ ៥ឆ្នាំទៀតប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាមូលហេតុ ដែលបណ្តោលឲ្យមនុស្សជាច្រើននៅជុំវិញពិភពលោក ស្លាប់ដោយសារតែជំងឺមហារីក៖

១.ការជក់បារី មានអត្រាកើតជំងឺមហារីក១៩ភាគរយ ហើយស្លាប់ ២៨,៨ភាគរយ។
២.ភាពធាត់ និងលើសទម្ងន់អត្រាកើតជំងឺមហារីក ៧,៨ភាគរយ និងស្លាប់ ៦,៥ភាគរយ។
៣.ជាតិអាល់កុល អត្រាកើតជំងឺមហារីក ៥,៦ភាគរយ និងស្លាប់ ៤ភាគរយ។
៤.កាំរស្មី UV អត្រាកើតជំងឺមហារីក ៤,៧ភាគរយ និងស្លាប់ ១,៥ភាគរយ។
៥.កង្វះធ្វើលំហាត់ប្រាណ អត្រាកើតជំងឺមហារីក ២,៩ភាគរយ និងស្លាប់ ២,២ភាគរយ។
៦.ការបរិភោគផ្លែឈើ និងបន្លែតិច អត្រាកើតជំងឺមហារីក ១,៩ភាគរយ និងស្លាប់ ២,៧ភាគរយ។

អ្នកវិទ្យាសាស្ត្របាននិយាយថា កត្តារួមផ្សំនៃភាពធាត់ ជាតិអាល់កុល ការទទួលទានរបបអាហារគ្មានផាសុខភាព និងកង្វះធ្វើលំហាត់ប្រាណ អាចប្រឈមនឹងជំងឺមហារីកកាន់តែខ្លាំងទាំងបុរស និងស្ត្រី។

ដូច្នេះហើយ គ្រប់គ្នាគួរតែយកចិត្តទុកដាក់ចំពោះទម្លាប់ក្នុងការរស់នៅ ព្រមទាំងការទទួលទានអាហារឲ្យបានត្រឹមត្រូវបំផុត ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្សេងៗ៕

ដកស្រង់ពី៖ soha

មតិយោបល់