ព័ត៌មានជាតិ

ជិះម៉ូតូពេលយប់មិនបើកភ្លើង ជ្រុលទៅបុករ៉ឺម៉កឈប់ស្ងៀម ស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿងជិះមិនបើកភ្លើងក្នុងសភាពងងឹត បានជ្រុលទៅបុកនឹងរ៉ឺម៉កឈប់ស្ងៀមពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិក្តីតាហុក ឃុំពោធិរំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

មុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូម៉ាក វ៉េវ អាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1E-6339 បើកបរដោយបុរសម្នាក់ បានមកឈប់នៅចំណុចកើតហេតុខាងលើ ទិសដៅពីជើងទៅត្បូង ស្រាប់តែពេលនោះមាន ម៉ូតូមួយគ្រឿងទៀត ម៉ាកគុបមូល សេ៥០ ពណ៌សំបកឪពុក គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៉ូង ភី អាយុ៤១ឆ្នាំ មកបុកពេញទំហឹង បណ្តាលឲ្យដួលបែកក្បាលស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យតែម្តង៕

មតិយោបល់