ជីអង្កាម គឺជារុក្ខជាមួយប្រភេទដែលមានក្លិនឈ្ងុយគួរឲ្យចង់ហិត ហើយវាត្រូវបានគេប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ រួមទាំងផលិតផលប្រើប្រាស់មួយចំនួនផងដែរ។ ប៉ុន្តែ តើអ្នកដឹងទេ ជីអង្កាម គឺជាឱសថដ៏ល្អក្នុងការថែរក្សាសម្រស់? ស្លឹករុក្ខជាតិមួយប្រភេទនេះ ត្រូវបានជនជាតិឥណ្ឌាប្រើប្រាស់សម្រាប់ថែសម្រស់ជាច្រើនឆ្នាំមកហើយ ព្រោះវាមានផ្ទុកសារធាតុអង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម អាចប្រឆាំនឹងការរលាក រួមទាំងបាក់តេរីផងដែរ។ ដូច្នេះហើយ មិនថាបញ្ហាមុន មុនក្បាលខ្មៅ ស្នាមអ៊ុជខ្មៅ ឬស្នាមជ្រួញនោះទេ ជីអង្កាម អាចជួយបានទាំងអស់។
ខាងក្រោមនេះ គឺជារបៀបប្រើជីអង្កាម ដើម្បីព្យាបាលបញ្ហាមួយចំនួននៅលើផ្ទៃស្បែក៖
ព្យាបាលមុនក្បាលខ្មៅ
១.យកជីអង្កាម ប្រហែលជា ១០ទៅ ១៥សន្លឹក ទៅស្ងោរឲ្យពុះ។
២.ស្រង់យកស្លឹកជីអង្កាមនេះទៅកិនឲ្យម៉ត់ រួចលាយម្សៅរមៀតមួយចុងស្លាបព្រាកាហ្វេ និងទឹកបន្តិច ដើម្បីទទួលបានល្បាយខាប់ៗ។
៣.លាបនៅលើផ្ទៃមុខឲ្យសព្វ ហើយទុករយៈពេល ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។
៤.អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាចមួយសប្តាហ៍ ២ ទៅ ៣ដង។
កាត់បន្ថយមុន និងស្នាមអ៊ុជខ្មៅៗ
១.យកស្លឹកជីអង្កាមមួយចំនួនទៅកិនឲ្យម៉ត់ ហើយលាបត្រង់កន្លែងដែលមានបញ្ហា។
២.ទុកឲ្យល្បាយនេះធ្វើសកម្មភាពចំនួន ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។
៣.ក្នុងមួយសប្តាហ៍ អ្នកត្រូវព្យាយាមអនុវត្តយ៉ាងតិចបំផុតពីរដង ទើបឆាប់ទទួលបានផល។
កម្ចាត់ស្នាមជ្រួញ
១.យកស្លឹកជីអង្កាមប្រហែលជា ១៥សន្លឹកទៅស្ងោរ ហើយទុកឲ្យពុះយូរបន្តិច ដើម្បីឲ្យវាចេញជាតិសំខាន់ៗឲ្យអស់។
២.ច្រោះយកស្លឹកជីអង្កាមចេញ រួចយកទឹករបស់វាមកលាបនៅលើផ្ទៃមុខឲ្យសព្វ។
៣.រងចាំរយៈពេល ១៥ទៅ ២០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
៤.អនុវត្តជារៀងរាល់ពេលល្ងាច ឬយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ ស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នកនឹងរលប់បាត់បន្តិចម្តងៗ៕
ដកស្រង់ពី៖ boldsky
មតិយោបល់