ការ៉ុត គឺជាបន្លែមួយប្រភេទដែលគេប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ឬទទួលទានទាំងឆៅតែម្តង។ មើមឈើពណ៌លឿងមួយប្រភេទនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលមិនត្រឹមតែអាចជួយថែបំប៉នរាងកាយឲ្យមានសុខភាពល្អប៉ុណ្ណោះទេ វាក៏មានប្រសិទ្ធភាពក្នុងការថែរក្សាសម្រស់ផងដែរ។
ទោះជាយ៉ាងណា ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលបានមកពីការទទួលទានការ៉ុតជាប្រចាំ៖
១.ជួយព្យាបាលភាពស្លេកស្លាំង
សារធាតុបេតាការ៉ូទីន នៅក្នុងមើមការ៉ុត មានមុខងារជួយបំពេញបន្ថែមដល់ការផ្គត់ផ្គង់ឈាមនៅក្នុងរាងកាយ ហេតុនេះហើយអ្នកដែលកំពុងតែមានបញ្ហាភាពស្លេកស្លាំង នឹងប្រែជាល្អប្រសើរឡើងវិញ ប្រសិនបើទទួលទានរាល់ថ្ងៃ។
២.លើកកម្ពស់សុខភាពឆ្អឹង
វីតាមីន A នៅក្នុងការ៉ុត គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ជំរុញដល់ការលូតលាស់នៃឆ្អឹង និងអភិវឌ្ឍកោសិកាផងដែរ។
៣.ជួយឲ្យថ្លើមមានសុខភាពល្អ និងភ្នែកភ្លឺច្បាស់
មូលហេតុមួយទៀត ដែលអ្នកពុំគួរមើលរំលងការ៉ុត គឺវាអាចជួយជំរុញឲ្យសរីរាង្គថ្លើម មានសុខភាពល្អ និងធ្វើឲ្យភ្នែកភ្លឺច្បាស់។ នេះក៏ដោយសារតែសារធាតុចិញ្ចឹមសំខាន់ៗពីរយ៉ាង គឺវីតាមីន A រួមទាំង បេតាការ៉ូទីន របស់វា។
៤.ជួយការពារជំងឺពោះវៀន
ការ៉ុត មានជាតិសរសៃដែលមានសមត្ថភាពជួយបន្ធូរបន្ថយបន្ទុកលើពោះវៀន និងជំរុញឲ្យពោះវៀនមានប្រសិទ្ធភាពក្នុងការរំលាយអាហារ។ ជាពិសេសជាតិសរសៃទាំងនោះ អាចជួយពង្រឹងពោះវៀនឲ្យមានសុខភាពល្អ និងការពារជំងឺមហារីកបានថែមទៀត៕
ដកស្រង់ពី៖ soha
មតិយោបល់