ព័ត៌មានសុខភាព

ប្រយ័ត្នផង! ញ៉ាំអាហារក្តៅលើស ៦៥អង្សាសេ អាចកើតជំងឺមហារីក

បើយោតាមរបាយការណ៍ថ្មីមួយរបស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវជំងឺមហារីកហៅកាត់ថា IARC នៅប្រទេសបារាំង បានបង្ហាញថា ទម្លាប់នៃការទទួលទានអាហារ និងភេសជ្ជៈដែលមានកម្តៅលើសពី ៦៥អង្សាសេ អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ។

ប្រសិនបើអ្នកទម្លាប់បែបនេះជាញឹកញាប់ពេក បំពង់រំលាយអាហារនឹងមានការរលាក ហើយមិនអាចជាសះស្បើយឡើងវិញឡើយ យូរៗទៅកោសិកាត្រង់តំបន់នេះនឹងទទួលរងនូវការខូចខាត ដែលអាចវិវត្តទៅរកជំងឺកើតជាមហារីកបានយ៉ាងងាយ។

តាមរបាយការណ៍ដែលចុះផ្សាយនៅក្នុងទស្សនវដ្តី The Lancet Medical Journal បានឲ្យដឹងទៀតថា ប្រជាជននៅប្រទេសចិន ទួកគី និងអាមេរិកខាងត្បូង ចូលចិត្តទម្លាប់ទទួលទានភេសជ្ជៈដែលមានកម្តៅក្តៅចាប់ពី ៦៥ទៅ៧០អង្សាសេ ដូចជាកាហ្វេ ទឹកតែ… ដូច្នេះហានិភ័យនៃជំងឺមហារីកបំពង់អាហារក៏កើនឡើងផងដែរ។

លើសពីនេះ ការទទួលទានស៊ុប ឬសាច់អាំង ដែលមានកម្តៅលើ ៦៥អង្សាសេ ក៏ត្រូវបានគេចាត់ទុកជាកត្តាដែលអាចប្រឈមនឹងជំងឺមហារីកបំពង់អាហារដូចគ្នា។ ក៏ប៉ុន្តែ កុំភ្លេចថាការជក់បារីក៏ជាមូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺមហារីកដែរ។

ដូច្នេះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យកល្អអ្នកគួរតែជៀសវាងទទួលទានអាហា និងភេសជ្ជៈក្តៅពេក រួមទាំងការជក់បារីផងដែរ៕

ប្រភព៖ soha

មតិយោបល់