ព្រៃវែងៈ លោកអធិការស្រុកកញ្ជ្រៀច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យក្មេងប្រុសម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨
ត្រង់ចំណុចមុខផ្ទះឈ្មោះ ជុល អឿង ភេទប្រុស នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងលើផ្លូវក្រាលកៅស៊ូ។
កុមាររងគ្រោះឈ្មោះ អេង ម៉េងហ៊ួ ភេទប្រុស អាយុ ១ខែកន្លះ ឪពុកឈ្មោះ អូន អេង អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ ម៉េង នាត អាយុ ១៩ឆ្នាំ រស់នៅភូមិច្រកច្របក់ ឃុំជុប ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បណ្ដាលមកពីម្តាយ ខ្វះការប្រុងប្រយ័ត្ន ដោយធ្វើឲ្យកន្សែង ដែលកំពុងរុំកូនធ្លាក់ចូលកាំម៉ូតូ ទាញទាំងកូនជាប់ដៃចូលផងដែរ បណ្ដាលឲ្យស្លាប់ភ្លាមៗ។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់