អាហារ គឺជាផ្នែកមួយដ៏មានសារៈសំខាន់បំផុត ដែលរាងកាយត្រូវជាចាំបាច់ដើម្បីរស់រាន្តមានជីវិត។ តែទោះជាយ៉ាងណា អាហារមួយចំនួនមិនចេះតែទទួលទានតាមតែអំពីចិត្តនោះទេ ប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវវាអាចបង្កឲ្យខូចដល់ប្រព័ន្ធរំលាយអាហារ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានអាហារ ៥ ប្រភេទ ដែលអ្នកគួរតែជៀសវាងនៅពេលពោះទទេ។
ទឹកក្រូចស្រស់ៗ
ថ្វីបើទឹកក្រូចស្រស់ៗ ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អសម្រាប់សុខភាពក៏ដោយ ក៏ប៉ុន្តែអ្នកមិនអាចញ៉ាំទាំងពោះទទេបាននោះទេ ព្រោះជាតិអាស៊ីតរបស់វាអាចបណ្តោលឲ្យរលាកក្រពះ និងដំបៅក្រពះ។
ប៉េងប៉ោះ
សារធាតុ tannic នៅក្នុងផ្លែប៉េងបោះ អាចជួយបង្កើនជាតិអាស៊ីតនៅក្នុងក្រពះកាន់តែច្រើនឡើង ជាពិសេសនៅពេលដែលអ្នកញ៉ាំទាំងពោះទទេ អាចបង្កឲ្យដំបៅក្រពះ។ ដូច្នេះ អ្នកគួរតែជៀសវាងផ្លែឈើមួយប្រភេទនេះ នៅពេលដែលមិនទាន់ញ៉ាំអីចូលពោះបន្តិចសោះ។
ខ្ទឹមស
ខ្ទឹមស គឺជាគ្រឿងទេសដ៏ពេញនិយមបំផុតសម្រាប់មេផ្ទះទាំងឡាយ ហើយវាក៏ត្រូវបានគេប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ។
ទោះជាយ៉ាងណា ប្រសិនបើអ្នកស្រេកឃ្លានមិនទាន់មានអ្វីចូលពោះមួយគ្រាប់សោះ កុំទទួលទានខ្ទឹមឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យក្រពះមានការរំញោចខ្លាំង ដែលបង្កឲ្យមានការឈឺពោះ។ មិនតែប៉ុណ្ណោះ ការទទួលទានខ្ទឹមស ទាំងពោះទទេញឹកញាប់ពេក អាចប្រឈមនឹងបញ្ហាខូចក្រពះធ្ងន់ធ្ងរ។
ភេសជ្ជៈត្រជាក់ៗ
ជាការពិតនៅណាស់ នៅពេលហេវហត់អស់កម្លាំងមនុស្សជាច្រើនតែងតែចូលចិត្តភេសជ្ជៈដែលមានជាតិផ្អែម ហើយត្រជាក់ៗ។ ក៏ប៉ុន្តែអ្នកត្រូវចាំថា ការទទួលទានភេសជ្ជៈបែបនេះនៅពេលពោះទទេ អាចបង្កឲ្យក្រពះចុះខ្សោយ និងវិវត្តទៅរកជំងឺក្រពះ។
អាហារហិរ
អាហារដែលមានផ្សំគ្រឿងទេសហិរខ្លាំង អាចបណ្តោលឲ្យរលាក និងខូចភ្នាសក្រពេះ ប្រសិនបើអ្នកទទួលទានទាំងពោះទទេ។ លើសពីនេះទៅទៀត វាអាចបង្កើនការផលិតអាស៊ីតនៅក្នុងក្រពះ ហានិភ័យនៃជំងឺដំបៅក្រពះ និងពោះវៀន។ ហេតុនេះ សូមជៀសវាងអាហារហិរ នៅពេលមិនទាន់ញ៉ាំអីចូលពោះសោះ ដើម្បីការពារក្រពះ និងបំពង់រំលាយអាហារមានសុខភាពល្អ។
ដូច្នេះហើយ ដើម្បីការពារផលប៉ះពាល់ដល់ក្រពះពោះវៀន អ្នកគួរតែជៀសវាងទទួលទានអាហារទាំងប៉ុន្មាននេះ នៅពេលមិនទាន់មានអីមួយគ្រាប់ចូលពោះសោះ ជាពិសេសពេលព្រឹក៕
ដកស្រង់ពី៖ soha
មតិយោបល់