ព័ត៌មានសុខភាព

មួយសប្តាហ៍អនុវត្តតែម្តងប៉ុណ្ណោះ សុដន់នឹងតឹងណែនសមដូចបំណង

ទោះបីជាអ្នកមានអាយុច្រើន សុដន់ចាប់ផ្តើមធ្លាក់យារ ឬស្បែកបាត់បង់ភាពបត់បែនយ៉ាងណាក៏ដោយ ក៏អាចប្រែក្លាយឲ្យតឹងណែនមកវិញបានដែរ។ សុភាពនារីទាំងឡាយគ្រាន់តែប្រើវិធីធម្មជាតិងាយៗតែប៉ុណ្ណោះ សុដន់ដែលធ្លាប់ធ្លាក់យារលែងជាបញ្ហាទៀតហើយ។

១.ប្រើម៉ាស
នេះគឺជាវិធីបែបធម្មជាតិមួយប្រភេទ ដែលមានប្រសិទ្ធភាពជួយឲ្យសុដន់តឹងណែនល្អ ជៀសផុតពីភាពធ្លាក់យារ។

ធាតុផ្សំ៖
– ស៊ុត ១គ្រាប់
– ប្រេងវីតាមីន E ១ស្លាបព្រា
– ទឹកដោះគោយ៉ាអួ ១ស្លាបព្រា

របៀបប្រើប្រាស់
– លាយគ្រឿងផ្សំទាំងអស់នោះបញ្ចូលគ្នាឲ្យរលាយចូលគ្នាសព្វ
– បន្ទាប់លាបនៅលើសុដន់ឲ្យក្រាស់ រួចម៉ាស្សាស្រាលៗ
– ទុកឲ្យល្បាយនេះធ្វើសកម្មភាព ៣០នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់
– សូមព្យាយាមអនុវត្តរៀងរាល់ពេលល្ងាច ក្នុងរយៈពេល២ទៅ៣ខែ នឹងឃើញលទ្ធផល។

ក្រៅពីដោយប្រើម៉ាស អ្នកក៏អាចធ្វើការម៉ាស្សាដោយប្រើ ដុំទឹកកក ប្រេងដូង ឬប្រេងអូលីវ ក៏បានដែរ។ ក្នុងការអនុវត្ត អ្នកអាចធ្វើការម៉ាស្សា ២ទៅ៣ដងក្នុងមួយសប្តាហ៍ជាការស្រេច។

ទោះជាយ៉ាងណា ស្របពេលដែលអនុវត្តវិធីនេះ អ្នកកុំភ្លេចទទួលទានរបបអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕

មតិយោបល់