ព័ត៌មានសុខភាព

ផ្លែឈើ៣ប្រភេទ ញ៉ាំលេងៗរាល់ថ្ងៃក៏អាចការពារជំងឺមហារីកបានដែរ

តើអ្នកណាខ្លះចូលចិត្តញ៉ាំផ្លែឈើ? ផ្លែឈើគឺជាអាហារធម្មជាតិដ៏ល្អបំផុតសម្រាប់គាំទ្រដល់សុខភាពមនុស្សគ្រប់រូប ហើយវាក៏អាចព្យាបាលជំងឺមួយចំនួនផងដែរ។ ប៉ុន្តែ ក្នុងចំណោមផ្លែឈើជាច្រើន មានផ្លែឈើ ៣ប្រភេទ ដែលអ្នកជំនាញរកឃើញថា មានប្រសិទ្ធភាពអាចប្រឆាំងនឹងជំងឺមហារីកពូកែបំផុត។

ផ្លែប៊ឺរ
តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែប៊ឺរ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងហានិភ័យនៃជំងឺបេះដូង ដោយសារតែវាអាចបង្កើតកូលេស្តេរ៉ុលល្អ និងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់នៅតាមជញ្ជាំងសរសៃឈាម។

អ្នកជំនាញនៅសមាគមន៍អាមេរិក បានណែនាំថា គ្រប់គ្នាគួរតែបន្ថែមផ្លែប៊ឺរមួយផ្នែកទៅក្នុងរបបអាហារជាប្រចាំ ដើម្បីឲ្យបេះដូងមានសុខភាពល្អ រួមទាំងការពារជំងឺមហារីកផងដែរ។

ប៉េងប៉ោះ
ការសិក្សាជាច្រើនបានបង្ហាញថា ប៉េងប៉ោះមានសមត្ថភាពអាចទប់ស្តាត់ ឬកាត់បន្ថយហានិភ័យនៃជំងឺមហារីកដូចជា មហារីកក្រពេញប្រូស្តាត មហារីកសុដន់ មហារីកពោះវៀន មហារីកសួត និងមហារីកជាច្រើនទៀត។ នេះក៏ដោយសារតែប៉េងប៉ោះ មានផ្ទុកសារធាតុ លីកូពីន ដែលជាសារធាតុប្រឆាំងនឹងជំងឺមហារីកក៏ខ្លាំងក្លាបំផុត។

អ្នកជំនាញបានបន្ថែមទៀតថា ដើម្បីទទួលបានសារធាតុ លីកូពីន ពីផ្លែប៉េងប៉ោះច្រើន អ្នកគួរតែញ៉ាំប៉េងបោះឆ្អិន ល្អប្រសើរជាងប៉េងប៉ោះស្រស់។

ស្វាយ
ផ្លែឈើធម្មជាតិមួយប្រភេទនេះ សម្បូរទៅដោយ ទង់ដែង ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន B និងសារធាតុសំខាន់ៗជាច្រើនទៀត អាចជួយជំរុញដល់ប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក ដែលនាំឲ្យកើតជំងឺមហារីក។

អ្វីដែលសំខាន់ជាងនេះទៅទៀត ផ្លែស្វាយមានផ្ទុកជាតិសរសៃ និងអង់ស៊ីម ដែលជួយជំរុញដល់ការរំលាយអាហារ៕

ដកស្រង់ពី៖ soha

មតិយោបល់