ព័ត៌មានជាតិ

មានអ្នកណាបាត់សាច់ញាតិទេ! ជួយShareផង

កំពង់ចាម: កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី សមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាបានប្រទះ ឃើញមានមនុស្សដេកស្លាប់ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានពត៌មានភ្លាម សមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវហើយឃើញថាមានសាកសពស្រីម្នាក់ អាយុប្រហែល៣០ឆ្នាំបានដេកស្លាប់នៅចំណុចខាងលើ។

ដូច្នោះសូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណ:ជនទូទៅដែលមាន បាត់សមាជិកគ្រួសារសូមទំនាក់ទំនងមកសមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម (តាមរយ:ទូរសព្ទលេខ ០៩៧.៩៦១៨ ៨៨៩ ៕

មតិយោបល់