ព័ត៌មានសុខភាព

ឱសថពីរមុខ ជួយកម្ចាត់ក្លិនទ្វារមាសបានយ៉ាងងាយ

បរទេស៖ ទ្វារមាសរបស់មនុស្សស្រីទាំងអស់ធុំក្លិនមិនដូចគ្នាទេ ហើយក្លិនរបស់វាអាស្រ័យលើកត្តាជាច្រើន រួមទាំងអនាម័យខ្លួនប្រាណ, របបអាហារ និងសម្លៀកបំពាក់ដែលពួកគេស្លៀករាល់ថ្ងៃ។

តែក្នុងករណីទ្វារមាសឆ្លងមេរោគបាក់តេរី ឬមេរោគផ្សិត ក្លិនរបស់វានឹងកាន់តែអាក្រកខ្លាំងឡើង។ ជាធម្មតាបញ្ហានេះកើតឡើងដោយសារកង្វះអនាម័យ ឬឆ្លងតាមរយៈការរួមភេទ ហើយវាអាចបង្ហាញរោគសញ្ញាផ្សេងៗដូចជា ចេញក្រហម, កន្ទួលរមាស់លើស្បែកនៅម្តុំទ្វារមាស។

តាមធម្មតាទ្វារមាសមានសុខភាពល្អ ដោយសារមានបាក់តេរីល្អៗរស់នៅត្រង់តំបន់នោះ ហើយពួកវាអាចជួយរក្សាកម្រិត pH និងការពារទ្វារមាសពីការឆ្លងមេរោគ។

អ្នកជំនាញបានណែនាំថា អ្នកគួរចៀសវាងការប្រើសាប៊ូមានក្លិនធ្ងន់ ឬប្រដាប់លាងសម្អាត នៅពេលលាងទ្វារមាស ឬផ្នែកខាងក្នុងនៃទ្វារមាសរបស់អ្នក។ ភ្នាក់ងារលាងសម្អាតទាំងនេះអាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សមតុល្យ pH និងបណ្តាលឲ្យបាក់តេរីរាតត្បាតកាន់តែខ្លាំង។

រឿងមួយទៀតដ៏សំខាន់ ដែលអ្នកត្រូវការពារផ្លូវភេទរបស់អ្នកគ្រប់ពេលវេលាគឺ ការប្រើស្រោមអនាម័យ ព្រោះវាអាចជួយការពារអ្នកពីការឆ្លងមេរោគតាមរយៈការរួមភេទដូចជា ជំងឺស្វាយ, ប្រមេះ, កាមរោគ ឬមេរោគអេដស៍ ហើយអ្នកក៏គួរតែទៅជួបនឹងអ្នកជំនាញផ្នែករោគស្ត្រីឲ្យបានទៀងទាត់ផងដែរ។

ចំពោះការស្លៀកពាក់ អ្នកមិនគួរតែជ្រើសប្រភេទក្រណាត់មួយចំនួនដែលអាចបង្កើនកម្តៅ និងជាតិសំណើមឡើយ ព្រោះវាអាចបង្កើតឱកាសល្អសម្រាប់បាក់តេរីរីករាលដាល។ ដូច្នេះត្រូវចាំថា ទ្វារមាសរបស់អ្នកត្រូវតែស្អាត ហើយស្ងួតជានិច្ច។

លើសពីនេះទៅទៀត អ្នកគួរតែឧស្សាហ៏ផ្លាស់ប្តូរសំឡីអនាម័យក្នុងកំឡុងពេលមករដូវ។ ប្រសិនបើអ្នកមិនមករដូវទេ គួរចៀសវាងការប្រើសំឡីអនាម័យ ព្រោះវាក៏បង្កើនកម្តៅ និងជាតិសំណើម ដែលអាចបណ្តាលឲ្យទ្វារមាសឆ្លងមេរោគ។

វិធីងាយៗក្នុងការកម្ចាត់បញ្ហាធុំក្លិនទ្វារមាស
ប្រើស្លឹកក្រូចសើច

ស្លឹកក្រូចសើច គឺជាភ្នាក់ងារលាងសម្អាតទ្វារមាសដ៏បំផុត ព្រោះវាមានផ្ទុកសារធាតុកម្ចាត់បាក់តេរី និងវីរុស ព្រមទាំងការពារអាឡែកហ្ស៊ី ហើយវាក៏មានប្រសិទ្ធិភាពប្រឆាំងនឹងការរលាកទ្វារមាសដែរ។ ដូច្នេះ ស្លឹកក្រូចសើចជាជម្រើសដ៏ត្រឹមត្រូវ ដើម្បីកម្ចាត់បញ្ហាទ្វារមាសធុំក្លិនអាក្រក់, កន្ទួលរមាស់ និងជួយរក្សាកម្រិត pH ឲ្យមានតុល្យភាព។

របៀបប្រើស្លឹកក្រូចសើចដើម្បីសម្អាតទ្វារមាស៖
– បេះស្លឹកក្រូចសើចចំនួន ១០សន្លឹក លាងទឹកឲ្យស្អាត រួចបុកវាឲ្យម៉ត់ដាក់ចូលក្នុងឆ្នាំងដែលមានទឹកកន្លះលីត្រ។
– ចាប់ផ្តើមដុតកម្តៅពីក្រោម ពេលដែលទឹកប្រែជាពណ៌បៃតង លើកវាចុះពីលើចង្ក្រាន។ ទុកវាឲ្យត្រជាក់ ហើយចម្រាញ់យកទឹកមកលាងសម្អាតទ្វារមាសរបស់អ្នក។
– ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលក្រោយពីលាងសម្អាតនឹងទឹកនេះ សូមលាងម្តងជាមួយទឹកស្អាត តែកុំប្រើសាប៊ូ។

ត្រូវចាំថា នៅពេលប្រើប្រាស់ទឹកមិនក្តៅខ្លាំងពេក ហើយស្បែករបស់អ្នកក៏មិនមានបញ្ហាអាឡែកហ្ស៊ីនឹងទឹកក្រូចសើចនេះដែរ។ អនុវត្តបែបនេះឲ្យបាន ៣-៤ដងក្នុង ១សប្តាហ៏។ បញ្ហាទ្វារមាសធុំក្លិនមិនល្អ និងបញ្ហាកន្ទួលរមាស់ត្រូវបានកម្ចាត់អស់។

ប្រើទឹកដោះគោជូរ

  • ទឹកដោះគោជូរ ក៏ជាភ្នាក់ងារធម្មជាតិសម្រាប់លាងសម្អាតទ្វារមាសយ៉ាងមានប្រសិទ្ធិភាពដែរ។
  • ត្រាំក្រណាត់ស្បៃក្នុងទឹកដោះគោរហូតដល់ជ្រាបសព្វល្អ រួចយកវាជូតសម្អាតទ្វារមាសរបស់អ្នកថ្នមៗ។
  • ធ្វើបែបនេះរយៈពេល ២-៣នាទី បន្ទាប់មកលាងសម្អាតនឹងទឹក។
  • បន្ទាប់មកសម្ងួតតំបន់ឯកជនរបស់អ្នកដោយប្រើកន្សែងពោះគោ។
  • អនុវត្តវិធីនេះឲ្យបាន ៣-៤ ដងក្នុង ១ថ្ងៃ។

អ្នកត្រូវដឹងច្បាស់ខ្លួនឯងថា អ្នកមិនអាឡែកហ្ស៊ីជាមួយនឹងផលិតផលដែលប្រើប្រាស់ប្រចាំថ្ងៃ ទើបមិនមានបញ្ហានៅពេលដែលប្រើទឹកដោះគោជូរសម្អាតទ្វារមាស។

ប្រសិនបើឱសថទាំងទាំងពីរមុខនេះនៅតែមិនអាចជួយកម្ចាត់ក្លិនទ្វារមាសរបស់អ្នកបានទៀត អ្នកគួរតែទៅប្រឹក្សាជាមួយនឹងអ្នកជំនាញរោគស្ត្រី៕

vaginal-odor

មតិយោបល់