ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍វិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២ នាក់ ក្នុងនោះស្រី១២ ស្ថិតនៅក្នុងហាងកាហ្វេចំនួន២ ទីតាំងទី១.យីហោ (ធីថាន់ការហ្វេ) និងទីតាំងទី២.យីហោ (ង៉ុកងឺយ) កាលពីម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ។
លោកអ៊ុក ហៃសិលាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
បានឲ្យដឹងថា កម្លាំងនគរបាលក្រោមការសម្របសម្រួលផ្លូវច្បាប់ ដោយលោកសៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តុការចុះត្រួតពិនិត្យ នៅទីតាំងខាងលើ ហើយឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន១៦នាក់ ស្រី៦នាក់ រកឃើញថា ពុំមានឯកសារត្រឹមត្រូវ ក្នុងការស្នាក់នៅ និងធ្វើការងារ។
ប្រភពដដែល បានបន្ថែមថា ជនជាតិវៀតណាមទាំងនេះ លួចឆ្លងដែនចូលមកជ្រកកោន និងធ្វើការងារ ដោយលួចលាក់ពុំមានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួននាំទៅបន្តនីតិវិធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
មតិយោបល់