ព័ត៌មានសុខភាព

បុរសគួរស្លៀកខោកីទ្បា និងដេកស្រាតដើម្បីរក្សាមេជីវិតឈ្មោលឲ្យមានសុខភាពល្អ

បរទេសៈ វាជាមន្ទិលសង្ស័យយូរមកហើយថា បុរសស្លៀកខោក្នុង និងសម្លៀកបំពាក់គ្រប់ជិតខ្លួនរបស់ពួកគេ នោះ អាចប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោល ប៉ុន្តែឥទ្បូវនេះ ការស្រាវជ្រាវថ្មីមួយ បានគ្រាំទ្រថា បុរសគួរតែអនុញ្ញាតឲ្យរាងកាយរបស់ខ្លួន មានសេរីភាពខ្លះ ក្នុងការចង់បានឱកាសនៃការមានកូន។

ការសិក្សាថ្មីៗនេះ បានឲ្យដឹងថា បុរសដែលពាក់ខោខ្លី អំទ្បុងពេលថ្ងៃ និងគ្មានស្លៀកអ្វីសោះពេលគេង អាចធ្វើឲ្យកម្រិតខូចនៃ DNA នៅក្នុងមេជីវិតឈ្មោលរបស់ពួកគេថយចុះ បើធៀបទៅនឹងអ្នកដែលចូលចិត្ត ស្លៀកពាក់ខោលតូចចង្អៀត ឬរឹបៗអំទ្បុងពេលថ្ងៃ និងយប់។

ក្នុងនោះដែរ លោកស្រីវេជ្ជបណ្ឌិត Katherine Sapra នៃវិទ្យាស្ថានជាតិអាមេរិកផ្នែកសុខភាពកុមារ និងអភិវឌ្ឍន៍មនុស្ស បាននិយាយថា ការស្លៀកខោខ្លីដូចជាប្រភេទខោកីទ្បា និងការដេកស្រាត អាចជួយរក្សាគុណភាពនៃទឹកកាមបានប្រសើរ ដោយផ្ដល់នូវផលវិជ្ជមានច្រើន ចំពោះបុរសណា ដែលកំពុងព្យាយាមចង់បានកូននោះ៕

មតិយោបល់