ព័ត៌មានអន្តរជាតិ

កងកម្លាំងរដ្ឋាភិបាលនីហ្សេរីយ៉ា សម្លាប់ក្រុមអ្នកប្រយុទ្ធបូកូហារ៉ាម១៥នាក់ ក្នុងការវាយប្រហារតាមអាកាស

នីហ្សេរីយ៉ាៈអាជ្ញាធរយោធាបាននិយាយនៅថ្ងៃចន្ទនេះ ថាការវាយប្រហារតាមអាកាសមួយ បានបើកដំណើរការ ដោយកងកម្លាំង រដ្ឋាភិបាលនីហ្សេរីយ៉ា បានសម្លាប់យុទ្ធជន បូកូហារ៉ាម សរុបចំនួន ១៥នាក់ ដែលក្រុមនេះបានរៀបចំផែនការវាយប្រហារ ដោយអំពើហឹង្សា នៅក្នុងភាគឦសាននៃរដ្ឋ ប័រណូ ។

លោកAyodele Famuyiwa អ្នកនាំពាក្យ នៃកងទ័ពអាកាស នីហ្សេរីយ៉ា បាននិយាយថា ភេរវករជាច្រើននាក់ដែលបានប្រមូលផ្ដុំគ្នា នៅក្នុងអ័ក្ស Kangarawa ដែលមានទីតាំងស្ថិត នៅក្នុងភាគខាងជើង នៃរដ្ឋ Borno ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារមួយដែល បានចាប់ផ្តើមឡើងដោយកងកម្លាំងអាកាស របស់រដ្ឋាភិបាល ។

លោក Famuyiwa បានប្រាប់សារព័ត៌មានស៊ីនហួថា តួលេខអ្នកស្លាប់ និងរបួស ត្រូវបានបញ្ជាក់ ដោយកងកម្លាំងជើងគោក ដែលបានរួមបញ្ចូលគ្នាជាបន្តបន្ទាប់ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងលើអាកាស ដើម្បីបន្ត និងបង្ករឲ្យមានគ្រោះថ្នាក់ បន្ថែមទៀតទៅ លើសមាជិកនៃ ក្រុមភេរវជនដែលកំពុងភៀសខ្លួននោះ ។

លោកបាន ថ្លែងថា៖ “ការទទួលជ័យជម្នះ ចុងក្រោយបំផុតនៅក្នុងការប្រឆាំងនឹង ភេរវករ បូកូហារ៉ាម បាននាំមកនូវ ការពំពេញតួនាទីយ៉ាងសំខាន់របស់កងកម្លាំងអាកាស ក្នុងប្រតិបត្ដិការ ប្រឆាំងកុបកម្ម “។

ក្រុម បូកូហារ៉ាម បានសម្លាប់មនុស្សជាង ១០,០០០ នាក់ដែលភាគច្រើននៅភាគឦសាននៃប្រទេស នីហ្សេរីយ៉ា ចាប់តាំងពីវាបានចាប់ផ្តើមបើកយុទ្ធនាការអំពើហិង្សារបស់ខ្លួន នៅក្នុង ឆ្នាំ ២០០៩មក។ កងទ័ព នីហ្សេរីយ៉ា និងទីភ្នាក់ងារសន្តិសុខ ក្នុងតំបន់ដទៃទៀត បានធ្វើឱ្យមានការរីកចម្រើន យ៉ាងខ្លាំង នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងក្រុមភេរវកម្មនៅក្នុងឆ្នាំមុន ក្នុងការដណ្តើមយក ភាគច្រើនបំផុតនៃតំបន់ទាំងនោះមកវិញ ក្រោមការគ្រប់គ្រងការបះបោរ៕

មតិយោបល់