ព័ត៌មានសុខភាព

ចង់បំបាត់អាការហើមពោះ សូមសាកល្បងអាហារ៤មុខនេះ

អាការហើមពោះ កើតឡើងដោយសារតែសារធាតុរាវ ឬជាតិហ្គាសផ្ទុកនៅក្នុងក្រពះពោះវៀនច្រើនពេក ហើយជាធម្មតាស្ថានភាពបែបនេះកើតឡើងនៅក្នុងអំឡុងពេលរំលាយអាហារ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទម្លាប់ទទួលទានអាហារបានត្រឹមត្រូវ វានឹងជួយកាត់បន្ថយបញ្ហាហើមពោះបានយ៉ាងងាយ។ ខាងក្រោមនេះ គឺជាអាហារ៤ប្រភេទ ដែលអ្នកគួរតែទទួលទានៈ

ត្រសក់ៈ ត្រសក់ សម្បូរទៅដោយជាតិទឹក និងជាតិសរសៃដែលធ្វើល្អបំផុតសម្រាប់ធ្វើជាអាហារសម្រន់។ ជាពិសេសវាមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមពីធម្មជាតិ ដែលអាចកាត់បន្ថយអាការហើមពោះ និងជួយសម្រកទន្ងន់បានថែមទៀត។

ល្ហុងៈ ល្ហុងទុំ ជាផ្លែឈើមួយប្រភេទមានផ្ទុកជាតិកាកសរសៃច្រើន ដែលអាចជួយកាត់បន្ថយការទល់លាមក និងបង្កើនចលនារបស់ពោះវៀនបានល្អ។

ទឹកដោះគោយ៉ាងអួៈ ការទទួលទានទឹកដោះគោយ៉ាងអួរាល់ថ្ងៃអាចជួយបង្កើន bifidobacterium និង Lactobacillus ដែលជាបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហារ។ បាក់តេរីទាំងនេះហើយ ដែលអាចជួយឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ និងទប់ស្កាត់ការហើមពោះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរតែបន្ថែមផ្លែឈើស្រស់ចូលទៅក្នុងទឹកដោះគោយ៉ាអួ ហើយទទួលទានជាប្រចាំ។

ចេកៈ កម្រិតនៃសារធាតុប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេក អាចជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយបានត្រឹមត្រូវ។ អ្នកអាចបន្ថែមចេកទៅក្នុងរបបអហារនៅពេលព្រឹកជាប្រចាំ ឬទទួលទានជាអាហារសម្រន់ក៏បានដែរ។

នៅក្នុងចំណោមអាហារទាំង៤មុខនៅខាងលើនេះ សុទ្ធតែមានគុណសម្បត្តិកាត់បន្ថយអាការហើមពោះបានដូចគ្នា ដូច្នេះអ្នកអាចទទួលទានមួយណាក៏បានដែរ៕

មតិយោបល់