អ្នកជំនាញបានិយាយាថា នៅក្នុងចំណោមមនុស្ស ៥នាក់ មានម្នាក់ដែលកើតជំងឺមហារីករន្ធគូថ ហើយពួកគេតែងតែមិនខ្វល់ខ្វាយពីរោគសញ្ញារបស់វាឡើយ ដែលធ្វើឲ្យហានិភ័យនៃការស្លាប់កាន់តែខ្ពស់។
ស្ត្រីទំនងជាមានជំងឺប្រភេទនេះ ច្រើនជាងបុរស ក៏ប៉ុន្តែក្នុងរយៈពេល ១០ឆ្នាំចុងក្រោនេះ សមាគមស្រាវជ្រាវជំងឺមហារីក អង់គ្លេស បានរាយការណ៍ពីការកើនឡើងចំនួនមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញមានជំងឺមហារីករន្ធគូថ។ អត្រានៃជំងឺមហារីករន្ធគូថ បានកើនឡើង ១៣០ភាគរយ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៧០។
ប្រហែលជា ៩ក្នុង១០ករណី នៃជំងឺមហារីករន្ធគូថ ត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងមេរោគ PHV ដែលជាវីរុសបង្កឲ្យមានជំងឺមហារីកស្បូន ទ្វារមាស ឬមហារីកលិង្គ។ កត្តាហានិភ័យនៃជំងឺមហារីករន្ធគូថទៅទូរួមមាន រួមភេទជាមួយដៃគូច្រើន ឬរួមភេទតាមរន្ធគូថ។
រោគសញ្ញានៃជំងឺមហារីករន្ធគូថ អាចមានលក្ខណៈស្រដៀងទៅនឹងជំងឺផ្សេងៗទៀត ដូចជាឬសដូងបាត ឬដំបៅរន្ធគូថ។ តែទោះជាយ៉ាងណា អ្នកត្រូវប្រុងប្រយ័ត្ន បើសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
លាមកមានឈាម
នេះ គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺមហារីករន្ធគូថ ព្រោះមានអ្នកជំងឺប្រហែលជា ៥០ភាគរយ តែងតែមានរោគសញ្ញានេះ។
មានដុំពកតូចៗនៅជិតរន្ធគូថ
ដុំពកតូចៗនៅជុំវិញរន្ធគូថ គឺជាសញ្ញាព្រមានមួយដែរ ប៉ុន្តែជួកាលអាចច្រឡំជាមួយនឹងជំងឺឬសដូងបាត។
ឈឺចាប់រន្ធគូថ
ការឈឺចាប់ក្នុងតំបន់រន្ធគូថ មានផលប៉ះពាល់ដល់អ្នកជំងឺមហារីករន្ធគូថប្រហែលជា ៣០ភាគរយ។ អ្នកឯកទេសបានរាយការណ៍ថា រោគសញ្ញាផ្សេងទៀតរួមមាន ហើមក្រហម និងឈឺចាប់នៅក្នុងតំបន់រន្ធគូថ។
លំបាក់ក្នុងការបន្ទោរបង់
ភាពលំបាកក្នុងការបន្ទោរបង់ និងការទល់លាមក គឺជារោគសញ្ញាទូទៅមួយទៀតនៃជំងឺនេះ។ ជាពិសេសប្រសិនបើលាមក មានលាយស្លេស គឺជាសញ្ញាព្រមានកាន់តែខ្លាំង។
បើយោងតាមសមាគមស្រាវជ្រាវជំងឺមហារីក អង្គគ្លេស បានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម ៣នាក់ ដែលមានជំងឺមហារីករន្ធគូថ មានអារម្មណ៍ទើសៗជុំវិញរន្ធគូថដោយសារសាច់ដុះ ខណៈអ្នកខ្លះទៀតមានអារម្មណ៍រមាស់ធ្ងន់ធ្ងរ។
ហានិភ័យដទៃទៀតរួមមាន ប្រវត្តិគ្រួសារកើតជំងឺមហារីកស្បូន មហារីកទ្វារមាស អាយុ ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងការផ្លាស់ប្តូរសរីរាង្គ(ប្តូរភេទ)៕
ដកស្រង់ពី៖ soha
មតិយោបល់