ក្រុមអធិរាជស Real Madrid ពិតជាខ្នាស់ខ្នែង មិនខកបំណងឡើងក្នុងទឹកដីអាឡឺម៉ង់ យប់មិញនេះ ដោយអាចវាយបកយកឈ្នះ ក្រុម Bayern Munich មកវិញ ក្នុងលទ្ធផល ២-១ ។
នេះគឺជារឿងដ៍អស្ចារ្យមួយសម្រាប់ក្រុមយក្សអេស្ប៉ាញ Real Madrid ដែលអាចធ្វើបានកុ្នងការប្រកួតជើងទី១ UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹងក្រុម Bayern Munich ។ ម្ចាស់ផ្ទះ Bayern Munich ហាក់អាចសងសឹក Real Madrid បានទៅហើយ ដោយអាចស៊ុតនាំមុខមុន ១គ្រាប់ នៅនាទីទី២៨ ដោយការទាត់បញ្ចូលទីរបស់កីឡាករ Joshua Kimmich ជាហេតុធ្វើឲ្យ Real Madrid មិនអាចនៅស្ងៀមបានឡើយ។ យ៉ាងណាវិញ នៅកៀកបញ្ចប់តង់ទី១ ទៅហើយនោះ ខ្សែការពារស្លាបឆ្វេង Marcelo បានទាត់បញ្ចូលទីតាមស្មើឲ្យក្រុម Real Madrid ខណៈបញ្ចប់លទ្ធផលតង់ទី១ ក្រុមទាំងពីរលេងបានត្រឹម ១-១ ។
រឿងដែលអស្ចារ្យនោះ នៅនាទីទី ៥៧ ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Marco Asensio ពិតជាមិនធ្វើឲ្យការសម្រេចចិត្តរបស់លោក Zidane ដែលប្តូរ Isco ចេញ នៅដើមតង់ទីពីរខកបំណងឡើយ កីឡាករឆ្នើមរូបនេះ បានទាត់បញ្ចូលទី នាំមុខ២-១ លើក្រុម Bayern Munich វិញ។ ថ្វីបើ Bayern Munich បើកការវាយលុកយ៉ាងខ្លាំងក្លាក្តី តែបញ្ចប់ ៩០នាទីទីពេញ Real Madrid បានយកឈ្នះ ២-១ ដែលជាគន្លងចាស់ កាលពីរដូវកាលមុន លទ្ធផលជើងទី១ ក្នុងដី Bayern Munich ដូចគ្នាបេះបិទ។
ដូច្នេះហើយ សម្រាប់ជើងទី២ Real Madrid ហាក់មានសង្ឃឹមច្រើន ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ព្រោះថាការប្រកួតធ្វើឡើងក្នុងទឹកដី Santiago Bernabeu របស់ក្រុមយក្សអេស្ប៉ាញមួយនេះ។






https://www.youtube.com/watch?v=bxC-1owKbI8
មតិយោបល់