អាមេរិកៈអ្នកជំងឺ៦១១នាក់ដោយសារបានឆ្លងមេរោគ salmonellaដែលបានផ្ទុះឡើងនៅអាមេរិកជាប់ទាក់ទងទៅនឹងសត្វ មាន់ ទារស់ នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦។
មជ្ឈមណ្ឌលសហរដ្ឋអាមេរិកសំរាប់ការត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានមនុស្ស៦១១នាក់ បានធ្លាក់ខ្លួនឈឺ និងម្នាក់ស្លាប់នៅក្នុងការផ្ទុះឡើងនៃមេរោគឆ្លង salmonella ទៅមនុស្សនៅក្នុងរដ្ឋចំនួន៨ដាច់ដោយឡែកពីគ្នាបានជាប់ទាក់ទងទៅនឹងសត្វមាន់ ទារស់នៅខាងក្រោយផ្ទះក្នុងឆ្នាំនេះនៅសហរដ្ឋអាមេរិក។
CDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតនៅឆ្នាំនេះទាក់ទង់ទៅនឹងចំនួនពលរដ្ឋមានជំងឺច្រើនបំផុតដែលបានផ្សារភ្ជាប់ទៅនឹងសត្វមាន់ ទារស់ ដែលយើងបានរកឃើញ ជាមួយនឹងចំនួនអ្នកជំងឺខ្ពស់បំផុតលំដាប់ទី២នៅក្នុងឆ្នាំ២០១៣ ដែលមានចំនួន៥៧៩នាក់ ។
ការផ្ទុះឡើងនៃមេរោគនេះបគឺជាការរំឮកមួយ ថាបក្សីរស់ទាំងអស់អាចផ្ទុក និងចម្លង មេរោគ Salmonella បើទោះបីជាបក្សីទាំងនោះមើលទៅមានសុខភាពល្អ ស្អាត និងមានអនាម័យក៏ដោយ។
សូមបញ្ជាក់ថាប្រជាជនដែលបានឆ្លងមេរោគទាំង៦១១នាក់ មាន១៣៨នាក់សម្រាក់ព្យាបាលនៅមន្ទីពេទ្យ ហើយមានម្នាក់បានស្លាប់នេះបើតាមរបាយការណ៍ ប៉ុន្តែការឆ្លងនៃមោរោគ salmonella មិនត្រូវបានគេចាត់ទុកថាជាមូលហេតុបណ្តាលឲ្យបាត់បង់ជីវិតនោះឡើយ៕

មតិយោបល់