យើងសង្កេតឃើញថា ឪពុកម្តាយជាច្រើនចូលចិត្តបង្ខំឲ្យកូនរបស់ខ្លួនញ៉ាំអាចផ្សេងៗ ជាពិសេសទឹកដោះគោះ ដើម្បីឆាប់លូតកម្ពស់បានល្អ។ ប៉ុន្តែ ការពឹងផ្អែកទៅលើទឹកដោះគោ តែមួយមុខគត់ មិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កុមារនោះទ។ នេះហើយជាមូលហេតុដែលអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យឪពុកម្តាយគ្រប់រូប ព្យាយាមបន្ថែមអាហារដែលសម្បូរសារធាតុចិញ្ចឹមចម្រុះដល់កុមារឲ្យបានច្រើន។
យកល្អ ដើម្បីជំរុញដល់ការលូតកម្ពស់ និងរក្សាឆ្អឹងឲ្យកាន់តែរឹងមាំ ក្រៅពីផ្តល់ទឹកដោះគោឲ្យកូន ១ទៅ ២កែវ ក្នុងមួយថ្ងៃ អ្នកត្រូវផ្តល់អាហារមួយចំនួនទៀត។
របបអាហារដែលអ្នកគួរតែផ្តល់ឲ្យកូនមានផ្ទុកសារធាតុចិញ្ចឹម ៤យ៉ាង គឺប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន និងសារធាតុរ៉ែ។
ប្រូតេអ៊ីនៈ អាហារដែលសម្បូរប្រូតេអ៊ីនមាននៅក្នុង សាច់ត្រី បង្គា ក្តាម អន្ទង់ សណ្តែកសៀង… ។
ខ្លាញ់ៈ ពពួកអាហារដែលសម្បូរខ្លាញ់ ត្រូវបានគេរកឃើញនៅក្នុង ប៊ឺរ ត្រី គ្រាប់ធញ្ញជាតិ និងស៊ុត…។
វីតាមីន និងសារធាតុរ៉ែៈ អ្នកត្រូវជ្រើសរើសអាហារដែលសម្បូរវីតាមីន ងាយរំលាយដូចជា វីតាមីន A និងវីតាមីន D។ លើសពីនេះ បន្លែពណ៌បៃតង និងផ្លែឈើ គឺជាប្រភពនៃវីតាមីន ព្រមទាំងសារធាតុរ៉ែ ដែលអាចជួយពង្រឹងដល់ឆ្អឹងកុមារឲ្យមានការលូតលាស់បានល្អ ហើយកាន់តែរឹងមាំ៕
ដកស្រង់ពី៖ soha
មតិយោបល់