ត្រសក់ គឺជាផ្លែរុក្ខជាតិមួយប្រភេទដែលសម្បូរទៅដោយជាតិទឹករហូតដល់ទៅ ៩០ភាគរយ ព្រមទាំងវីតាមីនC វីតាមីនA បេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក និងជាតិសរសៃ ដែលត្រូវបានគេចាត់ទុកថា ជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព។ លើសពីនេះទៅទៀត ការទទួលទានត្រសក់ជាប្រចាំ អាចទទួលបាននូវអត្ថប្រយោជន៍៧យ៉ាង។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីផ្លែត្រសក់ៈ
១.ជួយបំពេញជាតិទឹកក្នុងរាងកាយបានគ្រប់គ្រាន់
២.រក្សាសីតុណ្ហភាពរាងកាយឲ្យត្រជាក់ និងជួយឲ្យរាងកាយសម្រាកបានស្រួល
៣.ផ្តល់សំណើមដល់ស្បែក ហើយជួយបំបាត់បញ្ហារលាកដោយសារពន្លឺព្រះអាទិត្យ
៤.កាត់បន្ថយជាតិពុល និងកាកសំណល់ចេញពីរាងកាយ
៥.ជួយសម្រកទម្ងន់
៦.ការពារបញ្ហាទល់លាម
៧.កាត់បន្ថយបញ្ហាក្លិនមាត់អាក្រក់។
ដោយសារតែមើលឃើញពីគុណប្រយោជន៍ទាំងអស់នេះហើយ ទើបក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នាទទួលទានផ្លែត្រសក់រាល់ថ្ងៃ៕
ប្រភពៈ rak sukapap
មតិយោបល់