ព័ត៌មានជាតិ

ត្រឡប់មកពីដើរចែកធៀបការវិញ កូនកំលោះគាំងបេះដូងដេកស្លាប់!

កំពង់ចាមៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៣ទៀបភ្លឺ មានករណីមនុស្សដេកស្លាប់ នៅភូមិពងទឹក ឃុំ អំពិល។

ជនរងគ្រោះឈ្មោះ ធួន ចាន់នី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចារ ឃុំអំពិល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បាននាំគូដណ្តឹងដើរចែកធៀបការ ពេលត្រលប់មកវិញបានដេកនៅផ្ទះខាងកូនក្រមុំ ដល់ពេលវេលាខាងលើបានស្លាប់ មុនស្លាប់មានបងប្រុសខាងស្រីបានលឺសំលេងឃឺតៗនឹកស្មានថាលោកឪពុក។ ពេលនោះបានហៅហើយគាត់ឆ្លើយនៅក្រោមផ្ទះរួចហើយទៅមើលទើបដឹងថាជនរងគ្រោះពេលនោះកូនក្រមុំបានចេញពីបន្ទប់ដេកមកជួយធ្វើចលនារួចហើយពុកម្តាយមកជួយដែរហើយមិនអស់ចិត្តបានយកទៅពេទ្យតែបានស្លាប់។

តាមការពិនិត្យលើសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យនោះទេ តាមការពិនិត្យរបស់លោកគ្រូពេទ្យគឺមកពីជំងឺគាំងដេះដូងហើយបងប្អូនពុកម្តាយខាងជនរងគ្រោះពុំមានការសង្ស័យទៅលើក្រុមគ្រួសារខាងស្រីនោះទេ៕

មតិយោបល់