ព័ត៌មានសុខភាព

អំទ្បុងពេលរដូវក្ដៅ គួរញុាំផ្លែឈើអ្វីល្អ ចំពោះសុខភាព?

បរទេសៈ ផ្លែឈើផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សុខភាព។ តើអ្នកមានដឹងទេថា អំទ្បុងពេលរដូវក្ដៅ គួរញុាំផ្លែឈើអ្វី ទើបជាប្រយោជន៍ដល់សុខភាព។

ផ្លែប៊ឺ
ប្រសិនបើអ្នកចង់បានស្បែកស និងមានសុខភាពល្អ អំទ្បុងពេលរដូវក្ដៅ សូមកុំភ្លេចទទួលទានផ្លែប៊ឺ។ វីតាមីន A, E, D និងសារធាតុចិញ្ចឹមក្នុងផ្លែប៊ឺ អាចជួយធ្វើឲ្យស្បែកសភ្លឺ និងទន់ម៉ត់រលោង។

ត្រសក់
អំទ្បុងពេលរដូវក្ដៅ ការញុាំត្រសក់ អាចជួយឲ្យស្បែកស្រស់ថ្លា បំបាត់មុន កាត់បន្ថយការរលាក ដោយសារពន្លឺព្រះអាទិត្យ។ លើសពីនេះទៅទៀត ទឹកត្រសក់ថែមទាំងជួយបំបាត់ជាតិពុល ក្នុងរាងកាយ និងសម្រកទម្ងន់ទៀតផង។

ឪឡឹក
តាមការសិក្សាបានឲ្យដឹងថា ក្នុងផ្លែឪឡឹកមានផ្ទុកនូវជាតិទឹក ៩២ភាគរយ ដែលទទួលទានវាទៅ អាចជួយរក្សាភាពត្រជាក់ ក្នុងរាងកាយ និងជួយជំនួយដល់ការចងចាំ៕

មតិយោបល់