ក្នុងជីវិតរស់នៅរបស់ប្រជាជនទូទាំងពិភពលោកប្រហែលជា ៨០ភាគរយ តែងតែទទួលការឈឺចាប់ឆ្អឹងខ្នង ដោយសារតែសកម្មភាពសកម្មភាពសកម្មថ្ងៃមួយចំនួន។ ថ្វីត្បិតតែមានការណែនាំពីអ្នកឯកទេសជាច្រើនអំពីទម្លាប់អង្គុយ ឬឈរឲ្យត្រង់ខ្លួនក៏ដោយ ក៏ប៉ុន្តែអាស្រ័យទៅលើស្ថានភាពការងារពួកគេមិនអាចប្រកែកបានឡើយ ហើយធ្វើរាល់ថ្ងៃថែមទៀត។
១.ការធ្វើកិច្ចការផ្ទះប្រចាំថ្ងៃ
មនុស្សភាគច្រើនប្រហែលជាមិនដឹងថា កិច្ចការផ្ទះមួយចំនួនអាចបណ្តោលឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងនោះទេ។ រាល់ការងារប្រចាំថ្ងៃដូចជា លាងចាន ចម្អិនម្ហូប ឬក៏អ៊ុតខោអាវ អ្នកត្រូវការឈរ ហើយឱនរហូតទាល់តែការងារត្រូវបញ្ចប់។ ទង្វើមួយនេះ ធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកត្រូវទទួលរងនូវបន្ទុកខ្លាំង ព្រោះទម្ងន់ដងខ្លួនត្រូវផ្ទេរទៅមុខយូរពេក។
យកល្អ អ្នកគួរតែប្រើកន្លែងលាងចាន ចម្អិនម្ហូបឲ្យខ្ពស់បន្តិច សមល្មមជាមួយនឹងកម្ពស់របស់អ្នកដែលឈរ ដើម្បីឲ្យដងខ្លួនឈរត្រង់។
២.ពាក់ស្បែកជើងកែងចោទ
ថ្វីបើស្បែកជើងកែងចោត អាចធ្វើឲ្យសុភាពនារីទាំងឡាយមើលទៅហាក់ខ្ពស់ស្រឡះល្អក៏ពិតមែន ប៉ុន្តែអ្នកមិនត្រូវពាក់ស្បែកជើងបែបនេះយូរជាង ២ម៉ោងក្នុងមួយថ្ងៃនោះឡើយ។ អ្នកត្រូវចាំថា នៅពេលដែលពាក់ស្បែកជើងកែងចោទ ជើងរបស់អ្នកច្បាស់ជាទ្រទម្ងន់មិនស្មើគ្នានោះទេ ហើយទម្លាប់បែបនេះយូរៗច្បាស់ជាគ្រោះថ្នាក់ដល់ឆ្អឹងខ្នង។
ហេតុនេះ ក្រៅពីកាត់បន្ថយការពាក់ស្បែកជើងកែងចោទ អ្នកត្រូវទម្លាប់ពាក់ស្បែកជើងដែលមានបាទរាបស្មើប្រសើរជាង។
៣.គេងមិនត្រឹមត្រូវ
ទម្លាប់គេងនៅលើពូកទន់ជ្រាយពេក ធ្វើឲ្យខ្លួនលេចចូលទៅក្នុង ហើយក្បាល និងត្រគាកនៅខាងលើ។ ឥរិយាបទមួយនេះ យូរៗទៅធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកត្រូវវេច ពិបាកនឹងព្យាបាលខ្លាំងណាស់។
ដូច្នេះ អ្នកគួរតែជ្រើសរើសពូកដែលទន់ល្មម ហើយត្រូវយកខ្នើយមួយដាក់ក្រោមចន្លោះភ្លៅ ដើម្បីបន្ថយបន្ទុកលើចង្កេះ។
៤.លើករបស់ធ្ងន់ៗ
គ្មានរឿងគួរឲ្យសង្ស័យចំពោះបញ្ហាខូចឆ្អឹងខ្នងនោះទេ ប្រសិនបើអ្នកទម្លាប់លើករបស់ធ្ងន់ៗ ប៉ុន្តែមនុស្សជាច្រើនត្រូវបង្ខំចិត្តធ្វើ ព្រោះនេះជាការងារ។
ដើម្បីកុំឲ្យប៉ះពាល់ខ្លាំងដល់ឆ្អឹងខ្នង អ្នកត្រូវជៀសវាងលើកវត្ថុធ្ងន់ពេក ហើយមិនត្រូវឱនយករបស់ឡើយ គឺអង្គុយចុះ រួចលើកតាមសម្រួល ដើម្បីឲ្យឆ្អឹងខ្នងនៅត្រង់។
៥.ស្ពាយកាតាប
ទម្លាប់ដ៏ពេញនិយមមួយនេះ អាចគំរាមកំហែងដល់សុខភាពធ្ងន់ធ្ងរ ជាពិសេសអ្នកដែលស្ពាយកាតាប ឬកាបូបចំហៀង ហើយផ្ទុករបស់ធ្ងន់។ ប្រសិនបើអ្នកធ្វើបែបនេះម្តងម្កាលមិនអីនោះទេ តែប្រសិនបើអ្នកធ្វើញឹកញាប់ វានឹងដាក់ពន្ទុកទៅលើស្មា និងខ្នង ហើយទៅបំផុតនឹងធ្វើឲ្យ អាការឈឺចាប់កើតមានឡើង។
ដូច្នេះ ប្រសិនបើចង់ស្ពាយកាតាប អ្នកត្រូវស្ពាយឲ្យចំកណ្តោលខ្នង ហើយរបស់ដែលមិនចាំបាច់កុំដាក់ឲ្យសោះនាំតែធ្ងន់៕
ដកស្រង់ពី៖ soha
មតិយោបល់