ព័ត៌មានសុខភាព

ប្រើឱសថមួយនេះ កុំថាឡើយផ្តាសាយ ទោះស្ទះសរសៃឈាមក៏អត់បញ្ហាដែរ

នៅពេលដែលសរសៃឈាមស្ទះ សរីរាង្គផ្សេងៗនឹងកើតមានបញ្ហា ជាពិសេសគឺបេះដូង ដែលអាចធ្វើឲ្យអ្នកបាត់បង់ជីវិតបាន។ ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ឱសថបុរាណរបស់អាឡឺម៉ង់ មួយប្រភេទដែលផ្សំឡើងពីគ្រឿងទេសនៅក្នុងផ្ទះបាយ មានប្រសិទ្ធភាពជួយសម្អាតសរសៃឈាមឲ្យស្អាត ហើយអាចដោះស្រាយបញ្ហាឆ្លងមេរោគ និងផ្តាសាយផងដែរ។

លើសពីនេះ វាក៏អាចជួយបញ្ជៀសការខូចខាតរ៉ាឌីកាល់សេរី ព្រមទាំងការពារជំងឺបេះដូងឲ្យមានសុខភាពល្អថែមទៀត។

ធាតុផ្សំ៖
– ខ្ទឹមស ៤កំពឹស
– ខ្ញីប្រវែងមួយថ្នាំងដៃ
– ក្រូចឆ្មា ៤ផ្លែ
– ទឹក ២លីត្រ

ការរៀបចំ៖
– ហាន់ខ្ទឹមស ខ្ញី និងក្រូចឆ្មា ជាចំណិតស្តើងៗ រួចដាក់នៅក្នុងឆ្នាំងមួយ។
– ចាក់ទឹកចូល បន្ទាប់មករំងាស់ឲ្យពុះ ទើបលើកចុះ។
– នៅពេលត្រជាក់ សូមផ្ទេរចូលទៅក្នុងក្រឡកែវធំមួយ។

ការប្រើប្រាស់៖
អ្នកគួរទទួលទានមួយថ្ងៃពីរកូនពែង នៅរៀងរាល់ព្រឹកមុនពេលញ៉ាំអាហារ(ទាំងពោះទទេ)។ ប៉ុន្តែមុននឹងចាក់ទទួលទាន អ្នកត្រូវអង្រួនកែវជាមុនសិន៕

មតិយោបល់