អាហ្គានីស្ថានៈ ប្រភពពីអ្នករាយការណ៍ព័ត៌មាន AFP ម្នាក់ នៅកន្លែងរក្សាសាកសព នៅព្រឹកថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយការផ្ទុះគ្រាប់បែកពីរលើក បានវាយប្រហារនៅទីក្រុងកាប៊ុល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
ក្នុងចំណោមជនរងគ្រោះស្លាប់ទាំងនោះ គឺមានប្រធានក្រុមថតរូបនៃទីភ្នាក់ងារ AFP ម្នាក់ ឈ្មោះ Shah Marai បានស្លាប់ផងដែរ នៅក្នុងការផ្ទុះលើកទី២ ដែលបានតម្រង់គោលដៅទៅលើអ្នកកាសែត។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ Najib Danish បានប្រាប់ AFP ថា «ការផ្ទុះលើកទីពីរនេះ បានកើតឡើងនៅក្នុងតំបន់តែមួយ ហើយខាងអាជ្ញាធរ នៅមិនទាន់អាចកំណត់អត្តសញ្ញាណ សម្រាប់ការវាយប្រហារបំផ្ទុះនេះបាននៅទ្បើយទេ៕
មតិយោបល់