នៅពេលតាំងគភ៌ ស្ត្រីប្រាដកជាចូលបន្ទប់ទឹកញឹកញាប់ប្រហែលជាលើសមនុស្សធម្មតាគុណឡើងទ្វេរដង ឬគុណឡើងបីដង។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា មូលហេតុចម្បងនៅពីក្រោយបញ្ហាមួយនេះ ដោយសារតែអំឡុងពេលតាំងគភ៌ បរិមាណឈាមដែលហូរចូលទៅក្នុងរាងកាយកើនឡើងខ្លាំង ហើយតម្រងនោមនឹងដំណើរការច្រោះសារធាតុរាវកាន់តែច្រើនដែរ។
អាការឈឺបតជើងតូចនេះ តែងតែកើតឡើងជាញឹកញាប់នៅពេលពេលយប់ ដែលក្លាយជាឧបសគ្គក្នុងការគេងដ៏ធំបំផុត សម្រាប់ស្ត្រីតាំងគភ៌ទាំងឡាយ។
មូលហេតុមួយទៀត ដែលបណ្តោលឲ្យស្ត្រីតាំងគភ៌ ចេះតែឈឺនោមញឹកញាប់ នៅពេលដែលគភ៌ក្នុងស្បូនលូតលាស់ចេះតែធំទៅៗ។ ជាទូទៅស្បូនរបស់អ្នកត្រូវដាក់សម្ពាទៅលើសប្លោកនោម ដែលធ្វើឲ្យប្លោកនោមកាន់តែមានចន្លោះតូចទៅៗ ធ្វើឲ្យទឹកនោមឆាប់ពេញជាងធម្មតា។ រោគសញ្ញាទាំងនេះ ភាគច្រើនចាប់ផ្តើមនៅត្រីមាសទី ២ ឬនៅខែទី ៥នៃការតាំងគភ៌ ហើយកាន់តែអាក្រក់ទៅៗនៅត្រីមានទី ៣ និងត្រីមាសចុងក្រោយ៕
ដកស្រង់ពី៖ boldsky
មតិយោបល់