អាការឈឺបំពងក ឬស្លេសក្នុងសួត មិនត្រឹមតែរំខានដល់ទទួលទានចំណីអាហារ និងពិបាកដង្ហើមប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើមិនព្រមព្យាបាល។ ប៉ុន្តែបើយោងតាមគេហទំព័រ yourstylishlife បង្ហាញថា អ្នកមិនចាំបាច់ព្រួបារម្ភចំពោះបញ្ហាមួយនេះខ្លាំពេកឡើយ ព្រោះអ្នកអាចព្យាបាលឲ្យជាសះស្បើយឆាប់បំផុត ដោយប្រើធាតុផ្សំធម្មជាតិតែប៉ុន្មានមុខប៉ុណ្ណោះ។
ធាតុផ្សំៈ
- ខ្ញីស្រស់ ៦ទៅ៧ចំណិត
- ទឹក ២កែវ
- ទឹកក្រូចឆ្មាកន្លះស្លាបព្រាកាហ្វេ
- ម្រេចកន្លះស្លាបព្រាកហ្វេ
របៀបអនុវត្តៈ
១.អ្នកត្រូវដាំទឹកឲ្យពុះ ទើបបន្ថែមខ្ញី និងគ្រាប់ម្រេចចូល។
២.សូមរម្ងាស់រយៈពេល១៥នាទី ដោយប្រើភ្លើងតិចៗ។
៣.បន្ទាប់មក អ្នកត្រូវលើកចុះឲ្យត្រជាក់ សឹមបន្ថែមទឹកក្រូចឆ្មាតាមក្រោយ។
៤.អ្នកត្រូវទទួលទានល្បាយនេះពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាចមុនពេលទទួលទានអាហារកន្លះម៉ោង។
សូមព្យាយាមអនុវត្តបែបនេះជារៀងរាល់ថ្ងៃ មិនយូរទេ បញ្ហាឈឺបំពង់ក រួមទាំងស្លេសក្នុងសួត នឹងត្រូវម្ចាត់បន្តិចម្តងៗទាល់តែអស់។ ម្យ៉ាងវិញទៀត ការទទួលទាតែធម្មជាតិនេះ ជាប្រចាំអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ហើយបង្កើនការរំលាយអាហារថែមទៀត៕
មតិយោបល់