ត្របែក ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុរ៉ែ និងវីតាមីន ចាំបាច់បំផុតសម្រាប់រាងកាយមនុស្សគ្រប់រូប។ ក្រៅពីជួយបង្កើនប្រព័ន្ធភាពស៊ាំ និងជំរុញដល់ការរំលាអាហារ អ្នកដឹងទេ ត្របែក ក៏មានសមត្ថភាពថែរក្សាស្បែកឲ្យស្រស់ស្អាតផងដែរ។
វីតាមីន A, B និងC របស់វា អាចជួយផលិតស្រឡាប់កូឡាជែន ដែលធ្វើឲ្យស្បែកមានភាពបត់បែនបានល្អ។ ក្រៅពីនេះ សារធាតុទង់ដែង ដែលមាននៅក្នុងផ្លែត្របែក ក៏អាចការពារស្បែកពីកាំរស្មីអ៊ុលត្រា UV និងការពារជំងឺមហារីកស្បែកថែមទៀត។
ខាងក្រោមនេះ គឺជារបៀបប្រើត្របែក ដើម្បីព្យាបាលមុន និងស្លាកស្នាមដែលបន្សល់ពីការកើតមុន៖
ធាតុផ្សំ៖
- ត្របែក មួយចំណិតធំល្មម
- ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មារ មួយស្លាបព្រាកាហ្វេ
របៀបអនុវត្ត៖
១.យកត្របែក ចិតសំបកចេញ ហើយកិនពូតយកទឹក ដាក់ទៅក្នុងកូនចានមួយ។
២.បន្ថែមទឹកឃ្មុំ និងទឹកក្រូចឆ្មារចូល រួចកូរឲ្យរលាយចូលគ្នា។
៣.ចាប់ផ្តើមលាបនៅលើផ្ទៃមុខរបស់អ្នក ឬតំបន់ដែលរងនូវផលប៉ះពាល់។
៤.ទុកឲ្យល្បាលនេះធ្វើសកម្មភាពរយៈពេល ២០នាទី។
៥.បន្ទាប់មក អ្នកត្រូវលាងសម្អាតចេញជាមួយនឹងទឹកត្រជាកធម្មតា។
អ្នកត្រូវព្យាយាមអនុវត្តឲ្យបានទៀតទាត់ ជារៀងរាល់ពេលល្ងាច ដើម្បីឲ្យបញ្ហាមុននៅលើផ្ទៃមុខឆាប់ជាសះស្បើយទាំងស្រុង៕
ដកស្រង់ពី៖ boldsky
មតិយោបល់