ប៉ាឡេស្ទីនៈ យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារគោលដៅមួយចំនួនរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបនឹងការតវ៉ា នៅក្បែរតំបន់ព្រំដែនប្រទេសពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
គោលដៅចំនួន ១១ ទីតាំង នៅក្នុងបរិវេណរបស់យោធាហាម៉ាស បានស្ថិតនៅក្នុងការវាយប្រហារនេះ ដោយរថក្រោះអ៊ីស្រាអែល បានបាញ់សំដៅទៅលើទីតាំងប៉ុស្តិ៍ក្រុមហាម៉ាចំនួនពីរផ្សេងទៀត នៅតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពដដែលបានអះអាងថា ក្រុមបាតុករប៉ាទ្បេស្ទីន បានប្រើឧបករណ៍បំផ្ទុះគ្រាប់បែកចំនួន ១០ គ្រាប់ និងបាញ់កាំភ្លើងប្រឆាំងទៅលើទាហានអ៊ីស្រាអែល ដែលឈរជើងនៅតាមព្រំដែន ខណៈពួកគេមិនបានរំលោភបំពានចូលរបងព្រំដែននោះទេ ប៉ុន្តែយោធាអ៊ីស្រាអែល បានចោទប្រកាន់ថា ក្រុមអ្នកតវ៉ាជាច្រើន បានប៉ុនប៉ងចូលមកកាន់ទឹករបស់ពួកគេ។
ដោយអ៊ីស្រាអែល បានបាញ់តបតទៅវិញ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៥៨ នាក់ និងជាង ២,៧០០ នាក់ទៀតរងរបួស កាលពីថ្ងៃច័ន្ទ៕
មតិយោបល់