ព័ត៌មានសុខភាព

ខ្លាំងមែន! ក្រូចឆ្មារ និងជីវ៉ាន់ស៊ុយ អាចកម្ចាត់កូឡេស្តេរ៉ុលក្នុងសរសៃឈាមគ្មានសល់

តើអ្នកដឹងទេ ការផ្សំក្រូចឆ្មារ និងជីវ៉ាន់ស៊ុយ បញ្ចូលគ្នាមានអត្ថប្រយោជន៍យ៉ាងណាចំពោះរាងកាយ? ជីវ៉ាន់ស៊ុយ ជាប្រភពដ៏ល្អនៃវីតាមីន C, A និង K ដែលត្រូវបានគេណែនាំឲ្យប្រើប្រាស់ក្នុងអំឡុងពេលកើតជំងឺផ្តាសាយ។ មិនតែប៉ុណ្ណោះ វាមានសមត្ថភាពបញ្ចេញសារធាតុពុលចេញពីរាងកាយ និងជម្រុញឲ្យដំណើរការឈាមរត់បានល្អ។

ជាពិសេសប្រសិនបើអ្នកបន្ថែមក្រូចឆ្មារ ចូលជាមួយគ្នា គឺកាន់តែមានប្រសិទ្ធភាពអស្ចារ្យក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាម។ ខាក្រោមនេះ ជារូបមន្តកម្ចាត់កូឡេស្តេរ៉ុលចេញពីឈាម៖

ធាតុផ្សំ៖

  • ទឹក ១លីត្រកន្លះ
  • ជីវ៉ាន់ស៊ុយ ៣បាច់តូចៗ
  • ក្រូចឆ្មារ ១គីឡូ
  • ម្សៅសូដា ១ពែង

របៀបប្រើប្រាស់៖
១.ប្រើម្សៅសូដាមកជូតសម្អាតសំបកក្រូចឆ្មារខាងក្រៅទាំងអស់ឲ្យស្អាតល្អ។
២.ដាក់ដាំទឹកឲ្យពុះ រួចលើកចុះឲ្យត្រជាក់។
៣.ហាន់ក្រូចឆ្មារទាំងសំបកជាចំណិតស្តើងៗ និងហាន់ជីវ៉ាន់ស៊ុយឲ្យម៉ត់ល្អផងដែរ។
៤.យកធាតុផ្សំទាំងពីរនេះទៅកិន ឬក្រឡុកឲ្យម៉ត់ ទើបបន្ថែមទឹកដែលបានដាំពុះនោះ។
៥.ផ្ទេរចូលទៅក្នុងក្រឡកែវមួយ រួចយកទៅក្លាសេក្នុងទូទឹកកកឲ្យបានមួយថ្ងៃ សឹមប្រើប្រាស់។
៦.អ្នកត្រូវទទួលទានមួយថ្ងៃ ១០០មីលីលីត្រ រៀងរាល់មុនពេលទទួទានអាហារ។

សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ រហូតទាល់តែកូឡេស្តេរ៉ុលនៅក្នុងរាងកាយរបស់អ្នក រលាយបាត់អត់ទាំងស្រុង៕

ប្រភព៖ boldsky

មតិយោបល់