នៅពេលឧស្សាហ៍ភ្ញាក់ដឹងខ្លួន អ្នកច្បាស់ជាគេងមិនបានគ្រប់គ្រាន់ឡើយ ហើយវាជាដើមហេតុមួយដែលបណ្តោលឲ្យរាងកាយត្រូវប្រឈមនឹងបញ្ហាសុខភាពច្រើនយ៉ាង រួមទាំងបញ្ហាសម្រស់ផងដែរ។ ការគេងមិនបានគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកអស់កម្លាំង ឆាប់ចាស់មុនអាយុ កើតជំងឺផ្សេងៗ លេចស្នាមជ្រួញនៅលើផ្ទៃមុខ និងរង្វង់ភ្នែកខ្មៅជាដើម។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ អ្នកគួរតែព្យាយាមកាត់បន្ថយទម្លាប់មួយចំនួនដូចខាងក្រោម៖
គេងខុសទីតាំង
រោគសញ្ញាដូចជា ឈឺក្បាល អស់កម្លាំង ឈឺក… កើតឡើងដោយសារតែអ្នកគេងខុសទីតាំង។ អ្នកគួរតែរៀបចំខ្នើយឲ្យបានត្រឹមត្រូវមុនពេលគេង ជាពិសេសត្រូវគេងបែរទៅខាងឆ្វេង ធ្វើឲ្យប្រព័ន្ធរំលាយអាហារ ចរាចរឈាមកាន់តែប្រសើរឡើង ហើយជៀសផុតពីជំងឺបេះដូង។
គេងស្រម៉ុក
ស្ថានភាពនេះកើតឡើងនៅពេលដែលស្ទះផ្លូវដង្ហើមម្ខាង ឬទាំងសងខាង ហើយធ្វើឲ្យអ្នកឧស្សាហ៍ភ្ញាក់ដោយសារតែកម្រិតអុកស៊ីសែនទាប។ លើសពីនេះទៅទៀត អ្នកអាចមានការឈឺក្បាល ស្ងួតមាត់ ឈឺដើមទ្រូង និងអាហារម្មណ៍មានការផ្លាស់ប្តូរ។
សីតុណ្ហភាពមិនសមស្រប
ប្រសិនបើអ្នកឧស្សាហ៍ភ្ញាក់នៅពេលយប់ អាចបណ្តោលមកពីអាសធាតុក្តៅ ឬត្រជាក់ខ្លាំងពេក។ សីតុណ្ហភាពក្នុងបន្ទប់ សម្រាប់មនុស្សពេញវ័យត្រូវការចាប់ពី ១៥,៥ ទៅ ១៩,៥ អង្សាសេ ហើយសម្រាប់កុមារ ចាប់ពី ១៨,៣៣ ទៅ ២១,១១ អង្សាសេ។ ដូច្នេះ ដើម្បីកុំឲ្យគេងឧស្សាហភ្ញាក់អ្នកគួរតែគិតលើក្ខខណ្ឌអាកាសធាតុឡើងវិញ។
ទទួលទានគ្រឿងស្រវឹង
នៅពេលដែលអ្នកទទួលទានគ្រឿងស្រវឹង វានឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដែលធ្វើឲ្យអ្នកគេងមិនសូវលក់ឡើយ។ ដូច្នេះ ប្រសិនបើអ្នកទទួលទានស្រាមុនពេលចូលគេង ចូលទទួលទានយ៉ាងហោចណាស់មួយម៉ោង ដើម្បីកាត់បន្ថយផលប៉ះពាល់។
ប្រើឧបករណ៍អេឡិចត្រូនិច
ប្រសិនបើអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចជាប្រចាំ មុននឹងចូលគេង វានឹងធ្វើឲ្យគុណភាពនៃការគេងចុះខ្សោយ។ ការសិក្សាមួយបានបង្ហាញថា ពន្លឺពណ៌ខៀសដែលជះចេញពីឧបករណ៍ទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់រាងកាយក្នុងការផលិតអ័រម៉ូន ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់គ្រប់គ្រងការគេង៕
ដកស្រង់ពី៖ soha
មតិយោបល់