ព័ត៌មានសុខភាព

មួយថ្ងៃលេងទូរសព្ទក្នុងទីងងឹត៣០នាទី កើតជំងឺមហារីកភ្នែក

ការសិក្សាមួយបានបង្ហាញថា ភ្លើងពណ៌បៃតងដែលជះចេញពីអេក្រង់ទូរសព្ទ អាចបង្កឲ្យស្លាប់ស្រទាប់កោសិកាប្រសាទ ហើយប៉ះពាល់ដល់ភ្នែក។

នៅពេលដែលអ្នកប្រើប្រាស់នៅក្នុងបន្ទប់បិទជិត ឬទីងងឹត ពន្លឺដែលចេញពីអេក្រង់ទូរសព្ទ នឹងជះទៅលើកែវភ្នែកពេញទំហឹង យូរៗទៅអាចបណ្តោលឲ្យកើតជំងឺមហារីកភ្នែក និងខ្វាក់ភ្នែកបាន។

បើយោងតាមគេហទំព័រ myfitmagazine បានចុះផ្សាយកាលពីពេលថ្មីៗនេះថា បុរសវ័យ ៤០ឆ្នាំម្នាក់ មានបញ្ហាភ្នែកក្រហមចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់មើលអ្វីលែងឃើញ ដោយសារតែគាត់ប្រើប្រាស់ទូរសព្ទក្នុងទីងងឹតរយ:ពេល ៣០នាទីជារៀងរាល់យប់មុនពេលចូលគេង។ ក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ច័យឃើញថា នេះជាសញ្ញានៃការកើតជំងឺមហារីកភ្នែក។

ក្នុងករណីនេះ គ្រូពេទ្យមិនអាចជួយអ្វីបានឡើយ ដោយសារតែកោសិកាប្រសាទត្រូវបានខូចខាតទាំងអស់។
ហេតុនេះហើយ អ្នកត្រូវកាត់បន្ថយ ឬចៀសវាងការប្រើប្រាស់ទូរសព្ទដៃក្នុងទីងងឹតមុនពេលចូលគេង ដើម្បីការពារបញ្ហាភ្នែក៕

មតិយោបល់