ព័ត៌មានសុខភាព

មិននឹកស្មានសោះ! ទទួលទានខ្នុរមិនត្រឹមត្រូវក៏មានគ្រោះថ្នាក់ដែរ

ខ្នុរត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីន C ដ៏សម្បូរបែប ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីវីតាមីន C ខ្នុរក៏មានសារធាតុចិញ្ចឹម ដែលអាចប្រឆាំងនឹងជំងឺមហារីក ព្រមទាំងកាត់បន្ថយភាពចាស់ផងដែរ។

ចំណែកឯវីតាមីន A មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសុខភាពភ្នែក និងស្បែកឲ្យមានសុខភាពល្អ។ ជាពិសេស សារធាតុប៉ូតាស្យូមល្អសម្រាប់បេះដូង ហើយម៉ាញ៉េស្យូម វិញជួយពង្រឹងឆ្អឹងឲ្យកាន់តែរឹងមាំ។

ប៉ុន្តែ តើអ្នកដឹងទេ ការញ៉ាំផ្លែឈើមួយប្រភេទនេះមិនបានត្រឹមត្រូវអាចបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះ?

ការទទួលទានផ្លែខ្នុរច្រើនពេកនៅក្នុងរដូវក្តៅ មិនត្រឹមតែធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយកើនឡើងប៉ុណ្ណោះទេ វាក៏អាចបង្កឲ្យមានជំងឺជាច្រើនដែរ។
អ្នកត្រូវដឹងថា ផ្លែឈើមួយប្រភេទនេះមានផ្ទុកជាតិស្ករច្រើន ដែលអាចបណ្តោលឲ្យក្លុយកូសក្នុងឈាមកើនឡើងភ្លាមៗ នៅពេលដែលអ្នកបរិភោគច្រើននាំឲ្យមានអាការ:វិលមុខ។

ប្រសិនបើអ្នកញ៉ាំច្រើន អ្នកច្បាស់ជាមានអារម្មណ៍ថា ក្តៅក្នុងខ្លួន ហើយចំពោះអ្នកដែលមានបញ្ហាឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់លើសទម្ងន់ មិនគួរញ៉ាំច្រើនពេកនោះទេ។

ដូច្នេះដើម្បីជៀសវាងផលប៉ះពាល់ អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
១.ក្នុងមួយថ្ងៃ អ្នកគួរទទួលទានត្រឹមតែ ៨០ ទៅ ១០០ក្រាមបានហើយ។
២.មិនគួរបរិភោគពេលពោះទទេ ឬពេលល្ងាចនោះទេ។
៣.ចំពោះអ្នកដែលមានអាការក្តៅខ្លួន កើតមុន នៅពេលទទួលទានផ្លែខ្នុរ គួរតែទទួលទានទឹកឲ្យបានច្រើន។
៤.អ្នកដែលមានជំងឺខ្លាញ់រុំថ្លើម ជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោមរ៉ាំរ៉ៃ ឬសុខភាពមិនល្អ ពុំគួរបរិភោគឡើយ។
៥.សម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃ គួរតែទទួលទានត្រឹម ៣ទៅ៤ក្លែបបានហើយ។

ដកស្រង់ពី៖ soha

មតិយោបល់