ព័ត៌មានកីឡា

Neymar ធុញទ្រាន់នឹងពាក្យចរចាមអារាម

ក្រោយពីឈ្នះពាន កីឡាករឆ្នើមនៅបារាំងរួចមក ខ្សែប្រយុទ្ធប្រេស៊ីល បានពោលពាក្យធុញទ្រាន់នឹងពាក្យចរចាមអារាមជាច្រើនកន្លងមក ទាក់ទងនឹងអនាគត់ របស់កីឡាកររូបនេះ ជាមួយក្រុម Paris Saint Germain ។

បើតាមការចុះផ្សាយរបស់ Diario Gol ពីប្រទេសបារាំងបានឲ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar កំពុងសប្បាយចិត្តជាមួយក្រុម Paris Saint Germain ចំពោះការចាកចេញវិញ មិនមែនជាការពិតឡើយ។ Neymar បានឲ្យ​ដឹងថា មួយរយៈកន្លងមកនេះ ពាក្យចរចាមអារាមជាច្រើន បានលាតត្រដាងពី​អនាគត់របស់រូបគេ នៅរដូវកាលក្រោយ ក្នុងការាកចេញទៅកាន់ Real Madrid ឬ Paris Saint Germain ។

ទាក់ទងបញ្ហានេះដែរ​ Neymar បានឲ្យដឹងវិញថា Paris Saint Germain ជាទ្រនុំកក់ក្តៅមួយ ថ្វីបើរដូវកាលនេះ ក្លិបនៅមិនទាន់​ធ្វើបានល្អនៅ Champion League ក៍ដោយ តែរដូវកាលក្រោយ Paris Saint Germain នឹងធ្វើឲ្យកក្រើកឡើងវិញជាក់ជាមិនខាន។ បើទោះបីជា មានការធុញទ្រាន់នឹងពាក្តចរចាមអារាមក្តី តែ Neymar មិនបាននិយាយឲ្យច្បាស់​ពីអនាគត់របស់គេ ជាមួយ Paris Saint Gemain ឡើយ ខណៈជំហររដូវកាលក្រោយជាមួយក្លិប នៅមានភាពស្រពិចស្រពិលនៅឡើយ គ្រាន់តែប្រើពាក្យធុញទ្រាន់ប៉ុណ្ណោះ។

យ៉ាងណាក៍ដោយ Neymar ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុម Paris Saint Germain មកចូលរួមជាមួយ Real Madrid ច្រើនជាង Man Utd ព្រោះថា នៅ Real Madrid អាចធ្វើឲ្យ Neymar សម្រេចបំណងឈ្នះពាន Balon D’Or ជាក់ជាមិនខាន។

មតិយោបល់