ស្បែកមានភាពសម្រស់ស្អាត ទម្ងន់ក៏ស្រក តើសុភាពនារីរូបណាមិនចង់បាននោះ? ប៉ុន្តែដើម្បីសម្រេចបំណងទាំងពីរចំណុចនេះ តើគួរធ្វើយ៉ាងម៉េច? អ្នកមិនចាំបាច់ហត់ ឬចំណាយប្រាក់ទៅលើការទិញផលិតផលមកប្រើប្រាស់ឡើយ គ្រាន់តែទទួលទានអាហារធម្មជាតិមួយចំនួន ស្បែករបស់អ្នកក៏ស្រស់ស្អាត ហើយសម្រកទម្ងន់បានដែរ។
ល្ពៅ
ប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកគួរតែញ៉ាំល្ពៅ ជារៀងរាល់ថ្ងៃ ដោយសារតែវាមានសមត្ថភាពអាចជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយ។
ក្រៅពីនេះ វីតាមីនC វីតាមីនB1 វីតាមីនB2 កាល់ស្យូម ជាតិដែក និងជាតិប្រេងនៅក្នុងផ្លែល្ពៅ មិនត្រឹមតែជួយរក្សារាងនោះទេ វាក៏អាចជួយឲ្យសក់ ក្រចក ស្បែកទន់រលោងស្អាតផងដែរ។
ពោត
ពោត ត្រូវបានគេចាត់ទុកជាអាហារធម្មជាតិមួយប្រភេទ ដែលអាចជួយកាត់បន្ថយដំណើរការភាពចាស់ និងសម្រកទម្ងន់។
ពោតមានផ្ទុកជាតិសរសៃខ្ពស់ និងជាតិខ្លាញ់ទាប ដូច្នេះអ្នកញ៉ាំមិនបារម្ភចំពោះការឡើងជាតិខ្លាញ់ក្នុងខ្លួនឡើយ។ ចំណែកឯម៉ាញ៉េស្យូម និងវីតាមីន E របស់វា មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាស្បែកឲ្យស្រស់ស្អាត និងក្មេងជាងវ័យ។
ដំឡូងជ្វា
ដំឡូងជ្វា ត្រូវបានគេរកឃើញថា មានផ្ទុកជាតិសរសៃខ្ពស់ វីតាមីនB និងវីតាមីនC ដែលអាចជួយរក្សាស្បែកឲ្យតឹងណែស្អាត ហើយវាមានកាឡូរីទាបដែលជាជម្រើសដ៏លម្អាតសម្រាប់ការសម្រកទម្ងន់។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកប្រើដំឡូងជ្វា លាយជាមួយទឹកឃ្មុំ និងក្រូចឆ្មារ អាចជួយបំបាត់ស្នាមខ្មៅនៅជុំវិញភ្នែក និងកាត់បន្ថយភាពជ្រីវជ្រួញផងដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់