បរទេសៈ ដោយសារតែចង់បានធ្មេញសស្អាត ទើមនុស្សស្ទើរតែ ១០០ភាគរយ បានប្រើប្រាស់ផលិតផលផ្សេងៗដែលមានលក់នៅតាមទីផ្សារ។ ប៉ុន្តែពេលខ្លះ ផលិតផលទាំងនោះមិនងាយនឹងទទួលបានផល ហើយពេលខ្លះទៀតបរាជ័យផងក៏មាន។
បើដូច្នោះមែន ហេតុអ្វីអ្នកត្រូវចំណាយពេលវេលា និងប្រាក់ច្រើនធ្វើអ្វីទៀត? សាកល្បងជាមួយនឹង ទឹកខ្មេះប៉ោម វិញម្តង អ្នកច្បាស់ជាទទួលបានលទ្ធផលមិនគួរឲ្យជឿ។
ទឹកខ្មេះប៉ោម ឬភាសាអង់គ្លេសហៅថា Apple cider vinegar សម្បូរទៅដោយសារធាតុរ៉ែ សារធាតុរអិល និងអង់ស៊ីម។ សារធាតុទាំងនេះ អាចជួយលាងសម្អាតស្នាមប្រឡាក់ ធ្វើឲ្យធ្មេញសស្អាត និងសម្លាប់បាក់តេរីនៅក្នុងមាត់ ដែលជាដើមហេតុនាំឲ្យខ្យល់ដង្ហើមអាក្រក់។
តើគួរតែប្រើវាយ៉ាងដូចម្តេច?
– ចាក់ទឹកខ្មេះប៉ោមកន្លះស្លាបព្រាកាហ្វេទៅក្នុងទឹកមួយពែង
– កូរវាឲ្យរលាយចូលគ្នា
– ធ្វើការខ្ពុរមាត់ជារៀងរាល់ព្រឹក
– បន្ទាប់មកដុសធ្មេញរបស់អ្នកតាមទម្លាប់ធម្មតា
ចំណាំ៖ មុនពេលចាក់ទឹកខ្មេះប៉ោមចេញមកត្រូវអង្រួនដបជាមុនសិន ព្រោះសមាសធាតុសំខាន់ៗ ធ្លាក់នៅខាងក្រោម។ ចំពោះការប្រើប្រាស់អ្នកត្រូវតែលាយជាមួយនឹងទឹក ព្រោះវាមានអាស៊ីតខ្លាំងអាចធ្វើឲ្យខូចធ្មេញបាន៕
មតិយោបល់