ដើម្បីសម្រកទម្ងន់មនុស្សភាគច្រើន តែងតែជ្រើសរើសការតមអាហារ ព្រោះយល់ថា នេះជាវិធី ងាយស្រួលបំផុត ហើយមិនបាច់ចំណាយលុយនោះទេ។ ក៏ប៉ុន្តែ ពួកគេមិនដឹងពីផលប៉ះពាល់ដល់សុខភាពចំពោះការតមអាហារនោះទេ បើយោងតាមអ្នកជំនាញបានបង្ហាញថា ការបណ្តោលឲ្យពោះស្រេចឃ្លានកាន់តែខ្លាំង ហើយរយៈពេលយូរ អាចបង្កឲ្យខូចសរីរាង្គមួយចំនួន និងជាតិពុលក្នុងឈាមក៏កើនឡើងច្រើនដែរ។
តើការតមអាហារនាំមកនូវទុក្ខលំបាកអ្វីខ្លះ? នៅពេលដែលអ្នកតមមិនញ៉ាំអាហាររយៈពេល ៤៨ម៉ោង (២ថ្ងៃ) អាចបណ្តោលឲ្យរាងកាយជួបផលលំបាកមួយចំនួនដូចខាងក្រោម៖
– រាងកាយទន់ខ្សោយ គ្មានកម្លាំង និងអាចដួលសន្លប់
– បាត់បង់សាច់ដុំ
– ខ្សោយឆ្អឹង ឬកើតជំងឺពុកឆ្អឹង
– មានបញ្ហាបេះដូង ដោយសារតែដុំសាច់បេះដូងគ្មានកម្លាំងក្នុងការបូមឈាម
– សម្ពាធឈាមទាប
-កើតជំងឺដំបៅក្រពះ
– ខ្សោយតម្រងនោម ដោយសារខ្វះជាតិទឹកធ្ងន់ធ្ងរ
- ជ្រុះសក់
– ខូចសរីរាង្គមួយចំនួន
– ខ្សោយប្រព័ន្ធភាពស៊ាំ ងាយនឹងឆ្លងជំងឺផ្សេងៗ…។
ប្រសិនបើអ្នកចង់សម្រកទម្ងន់ គួរតែទៅពិភាក្សាជាមួយអ្នកជំនាញឲ្យបានច្បាស់លាស់ ដើម្បីកំណត់របបអាហារ ឬប្រើថ្នាំដែលត្រឹមត្រូវ ជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព៕
ដកស្រង់ពី៖ soha
មតិយោបល់