ព័ត៌មានសុខភាព

អាហារ៥ប្រភេទ អ្នកជំងឺមហារីកបំពង់ក ហាមទទួលទាន

ជំងឺមហារីកបំពង់ក អាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យមិនប្រកាន់ភេទឡើយ ប៉ុន្តែទូទៅកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី ៤០ ទៅ៦០ឆ្នាំ។ មិនតែប៉ុណ្ណោះ ជំងឺនេះកើតឡើងចំពោះបុរសច្រើនជាងស្ត្រី។

ទោះបីជាមូលហេតុនៃជំងឺនេះមិនត្រូវបានកំណត់ច្បាស់លាស់ក៏ដោយ ប៉ុន្តែរបបអាហារក៏ជាកត្តាមួយដែលបង្កើនហានិភ័យនៃជំងឺនេះដែរ។ ដូច្នេះ អ្នកគួរតែប្រុងប្រយ័ត្នចំពោះការទទួលទានអាហារមួយចំនួន ជាពិសេសអ្នកមានជំងឺមហារីកបំពង់ក តែម្តង។

ខាងក្រោមនេះ គឺជាអាហារ៥ប្រភេទដែលអ្នកជំងឺមហារីកបំពង់ក គួរតែជៀសវាង ដើម្បីការពារកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរ៖

អាហារហិរ និងជូរ
រោគសញ្ញាមួយក្នុងចំណោម រោគសញ្ញានៃជំងឺមហារីកបំពង់ក គឺពិបាកក្នុងការញ៉ាំ លេប ដោយវត្តមាននៃដុំសាច់ ដំបៅ នៅក្នុងបំពង់ក។
កាន់តែយ៉ាប់យឺន ជាងនេះទៅទៀត ប្រសិនបើអ្នកញ៉ាំមអាហារហិរដូចជា ម្ទេស ឬម្រេច និងផ្លែឈើដែលមានរសជាតិជូរ ធ្វើឲ្យមានការឈឺចាប់ ហើយជំងឺកាន់តែធ្ងន់ធ្ងរ។

សាច់ក្រហម
បើយោងតាមវេជ្ជបណ្ឌិតជាច្រើន បានឲ្យដឹងថា សាច់ក្រហមមិនត្រឹមតែប៉ះពាល់ដល់សុខភាពសម្រាប់មនុស្សទូទៅនោះទេ វាក៏អាចមានផលអវិជ្ជមានដល់អ្នកជំងឺមហារីកបំពង់កដែរ។

អ្នកជំនាញបានពន្យល់ថា សាច់ក្រហមដូចជា សាច់គោ សាច់ពពែ… មានផ្ទុកជាតិខ្លាញ់ឆ្អែតច្រើន ដែលបណ្តោលឲ្យគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាន។ ហេតុនេះ រាល់សប្តាហ៍ អ្នកគួរតែទទួលទានសាច់ក្រហមត្រឹមតែ ៥០០ក្រាម បានហើយ។

អាហារមានផ្ទុកជាតិអំបិលខ្ពស់
អំបិល មានសារៈសខាន់ណាស់ចំពោះសុខភាព ប៉ុន្តែការទទួលទានលើកម្រិតក៏អាចបណ្តោលឲ្យមានគ្រោះថ្នាក់ដែរ ជាពិសេសអ្នកជំងឺមហារីកបំពង់ក។ ឥទ្ធិពលនៃអំបិល ធ្វើឲ្យបាត់បង់ជាតិកាល់ស្យូម កើតជំងឺពុកឆ្អឹង ប៉ះពាល់អាក្រក់ដល់តម្រងនោមជាដើម។ ជាពិសេស ប្រភេទអាហារកំប៉ុង ឬអាហារកែច្នៃ អ្នកជំងឺគួរតែជៀសវាងឲ្យឆ្ងាយ។

បារី និងស្រា
ការជក់បារី ការផឹកស្រា គឺជាកត្តាឈានមុខគេ ដែលបង្កើនហានិភ័យនៃជំងឺមហារីកបំពង់ក។ នេះដោយសារតែផ្សែងបារី មានផ្ទុកសារធាតុគីមីពុលជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គផ្សេងៗ ចំណែកឯគ្រឿងស្រវឹងធ្វើឲ្យជំងឺមហារីកបំពង់ក កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ ដូច្នេះ អ្នកគួរតែជៀសវាងបារី និងស្រា ប្រសិនបើមិនចង់ឲ្យជំងឺមានស្ថានភាពកាន់តែអាក្រក់។

អាហារមានជាតិស្ករច្រើន
អាហារដែលមានផ្ទុកជាតិស្ករច្រើន អាចបង្កើនកម្រិតអ័រម៉ូនអាំងស៊ុយលីន ដែលអាចបង្កើនការរាលដាលនៃជំងឺមហារីកបំពង់កកាន់តែខ្លាំង។
អ្នកវិទ្យាសាស្ត្រ ស៊ុយអ៊ែត ជាច្រើនបាននិយាយថា ការញ៉ាំជាតិស្ករច្រើនពេក អាចបង្កើនកម្រិតអាំងស៊ុយលីន ដែលនាំឲ្យរំញោចដល់ជំងឺមហារីកឲ្យលូតលាស់កាន់តែលឿន។

អាស្រ័យហេតុនេះ អ្នកជំងឺមហារីកបំពង់ក ទាំងឡាយគួរតែជៀសវាងអាហារទាំងប៉ុនន្មានប្រភេទនេះ សូម្បីតែមនុស្សធម្មតាក៏គួរតែកាត់បន្ថយដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់